ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ បងព្យាយាមប្រាប់ទៅស្រីគួរស្តាប់ឲ្យចប់កំុកាត់ន័យ
សំណួរបងសួររាប់ឆ្នាំអូនឆ្លើយថាចាំស្រាថ្នាំដាំចេក បងខឹងខ្លាំងពេកឡើងចង់អាងុយដេក
រៀងរាល់ថ្ងៃបងតែងគេងស្រម៉ៃថាបានរៀបមង្គលជាមួយនឹងចរណៃ
ពេលវេលាដើរលឿន បងគ្រាន់តែចង់ដាស់តឿន បងចង់ឃើញអូនស្លៀកពាក់រូបការ សម្រស់អូនស្អាតដូចទេពធីតា រៀបការនឹងបងបានទេៗ Baby...
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ អ្នកខ្លះចេះគិតហើយសាងស្នេហាឲ្យរុងរឿងមានន័យ នេះឬជាស្នេហាដែលមាននៅលើលោកីយ៍
ប៉ុន្តែបងនិងស្រីស្រឡាញ់គ្នាយូរមកហើយ សូមតែចិត្តឆ្លើយប្រាប់ឲ្យត្រង់ បងមានសំណួរ អូនត្រៀមចំលើយ បងតស៊ូយូរមកហើយ
រងចាំថ្ងៃមង្គលការ សង្ឃឹមថាថ្ងៃណាយើងនឹងណាត់គ្នាចូលរោងការ
ឆ្នាំនេះឆ្នាំមុនពន្យាដល់ឆ្នាំក្រោយកន្លងផុតទៅ ប្រាប់បងបន្តិចមក រូបរាងកាន់តែចាស់ សក់ខ្មៅប្រែក្លាយជាសក់ស្កូវ ប្រាប់បងបន្តិចមក
តើស្រីកំពុងគិតអ្វី សំណួរបងសួរដដែលៗ សង្ឃឹមថាមាសស្នេហ៍ស្រីនឹងយល់
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ កុំទុកដល់តែផ្អូមរស់ជាតិសែនជូន រៀបការមានកំណត់ កុំទុកនៅលីវ
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ កុំទុកដល់តែផ្អូមរស់ជាតិសែនជូន រៀបការមានកំណត់ កុំទុកនៅលីវ
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ អ្នកខ្លះចេះគិតហើយសាងស្នេហាឲ្យរុងរឿងមានន័យ នេះឬជាស្នេហាដែលមាននៅលើលោកីយ៍
ប៉ុន្តែបងនិងស្រីស្រឡាញ់គ្នាយូរមកហើយ សូមតែចិត្តឆ្លើយប្រាប់ឲ្យត្រង់ បងមានសំណួរ អូនត្រៀមចំលើយ បងតស៊ូយូរមកហើយ
រងចាំថ្ងៃមង្គលការ សង្ឃឹមថាថ្ងៃណាយើងនឹងណាត់គ្នាចូលរោងការ
ស្រឡាញ់គ្នាយូរប៉ុណ្ណាទើបស្រស់នួនល្អងព្រមរៀបការ ធ្វើការខំសន្សំលុយដើម្បីទុកសងបណ្តាការ បងត្រៀមលក្ខណៈគ្រប់គ្រាន់
គម្រងនឹងមានគ្រួសារ តម្លៃស្នេហាប៉ុណ្ណាគឺត្រូវតែចូលរោងការ ភាពស្និទស្នាល ផ្អែមល្ហែមមិនរសាយនៅដដែល បញ្ហាធំប៉ុណ្ណានៅរត់រករស់ជិតក្បែរ យើងមានកំហុសសំខាន់ឲ្យតែយើងចេះកែ នោះក្តីស្នេហាយើងចុះសម្រុងណាមាសស្នេហ៍
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ
អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ
កុំទុកដល់តែផ្អូមរស់ជាតិសែនជូន រៀបការមានកំណត់ កុំទុកនៅលីវ
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ កុំទុកដល់តែផ្អូមរស់ជាតិសែនជូន រៀបការមានកំណត់ កុំទុកនៅលីវ
ពាក្យថាស្រឡាញ់ហើយស្មោះជាពាក្យមិនពិបាកនិយាយ អ្នកខ្លះស្នេហាធ្លាប់មានរាប់ឆ្នាំតែត្រូវបរជ័យ អ្នកខ្លះចេះគិតហើយសាងស្នេហាឲ្យរុងរឿងមានន័យ នេះឬជាស្នេហាដែលមាននៅលើលោកីយ៍
ប៉ុន្តែបងនិងស្រីស្រឡាញ់គ្នាយូរមកហើយ សូមតែចិត្តឆ្លើយប្រាប់ឲ្យត្រង់ បងមានសំណួរ អូនត្រៀមចំលើយ បងតស៊ូយូរមកហើយ
រងចាំថ្ងៃមង្គលការ សង្ឃឹមថាថ្ងៃណាយើងនឹងណាត់គ្នាចូលរោងការ
មិត្តភក្តិប្រុសស្រី ម៉ាក់ប៉ាព្រមទាំងតាយាយ គេចាំតែថ្ងៃរៀបការ គេអាងមកច្រៀងជូនពរជ័យ អបអរគ្រួសារគូថ្មី ឲ្យមានតែសុខសេចក្តី
ជីវិតស្នេហានឹងស្និទគង់វង់អូនកំុបារម្ភអី។