គល់ខ្ទឹមត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងចំណោមស្ត្រីមេផ្ទះដើម្បីបន្ថែមរសជាតិ និងក្លិនអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់។ បន្ថែមពីលើនេះ វាក៏មានប្រយោជន៍ច្រើនទៀតយើងមិននឹកស្មានដល់ផងដែរ៖
១. ជំនួយបេះដូង៖ ដោយសារវាមាន សារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants) និងវីតាមីន C ច្រើន ថែមទាំងអាចជួយដល់បន្ថយសម្ពាធឈាមបានកាន់តែប្រសើរ ហើយក៏អាចជួយបន្ថយអត្រាជំងឺបេះដូងដែរ។
២. ជួយដល់ឆ្អឹង៖ វីតាមីន C និង K អាចក្លាយជាជំនួយពិសេសសម្រាប់រក្សាឆ្អឹងឲ្យរឹងមាំល្អ។
៣. ជួយដល់ស្បែក៖ វាជួយឲ្យរាងកាយយើងផលិត កូឡាជែន (collagen) ដែលជួយឲ្យស្បែកយើងកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ។
៤. ជាអ្នកប្រឆាំងនឹងជំងឺផ្ដាសាយដ៏មានប្រសិទ្ធភាព៖ គល់ខ្ទឹមក៏ពិសេសក្នុងការប្រឆាំងជំងឺផ្ដាសាយ ព្រមទាំងជំងឺឆ្លងមួយចំនួនទៀតផងដែរ។