ប្រិយមិត្តភាគច្រើន ធ្លាប់បានឈឺក្បាលម្តង រួចមកហើយ ជាមួយនឹង មុខងារ Stories នេះ នៅលើកម្មវិធី Messenger ដោយកាលនោះ Facebook បានបញ្ចេញ អោយប្រើប្រាស់ សាកល្បង នៅលើ កម្មវិធី Messenger ដើម្បីចង់ដឹងពី ស្ថិតិ និងមតិ នៃការ ប្រើប្រាស់ របស់អ្នក ប្រើប្រាស់ ជុំវិញ ពិភពលោក។ ហើយចំពោះ លទ្ធផល ដែលទទួលបាន គឺវាពិតជា ស្មុគស្មាញ មែនទែន ដោយទទួលបាន Feedback មកយ៉ាងច្រើន ដូចៗគ្នាថា វាចេះ វាចុះ ពិបាកប្រើ។
ដោយសារតែ បែបនេះ ពេលនេះ Facebook បានដោះស្រាយ វាចោលហើយ ដោយបានយក មុខងារ Stories នេះមកដាក់ នៅលើក្បាល ខាងមុខ ក្នុងកម្មវិធី Facebook ផ្ទាល់តែម្តង ដែលវាមើលទៅ ស្អាត ទាក់ទាញ និងស្រួល ប្រើប្រាស់ ម្យ៉ាងដែរ និយាយទៅ ស្រួលជាងពេល នៅក្នុងកម្មវិធី Messenger។
គួរបញ្ជាក់ដែរថា មុខងារនេះ អាចអោយយើង ធ្វើការ អាប់ឡូត/បង្ហោះ រូបភាព ក៏ដូចជា វីដេអូ ដោយមិនចាំបាច់ សំរិតសំរាំងឡើយ។ ហើយបន្ថែមពីនេះ ទៅទៀត ក្នុងរយៈពេល 24h គឺវានឹង ធ្វើការ លុបរូប/វីដេអូ ដែលបានបង្ហោះ រួចចោល ដោយស្វ័យប្រវត្តិ តែម្តង។
មុខងារនេះ បានបើកអោយប្រើប្រាស់ ជាផ្លូវការហើយ ដូចនេះ ដើម្បីទទួលបាន មុខងារនេះ គឺគ្រាន់តែ ចូល ទៅកាន់ Playstore (សម្រាប់ Android) ឬ Appstore (សម្រាប់ iOS) ហើយធ្វើការ អាប់ដេត កម្មវិធី Facebook នោះ អ្នកនឹង ទទួលបាន វាជាក់ជា មិនខាន។