នៅពេលជិតដល់រដូវម្ដងៗ ស្ត្រីបន់ស្រន់ឱ្យតែការមករដូវងាយស្រួលដល់ពួកគេប៉ុណ្ណោះ ប៉ុន្ដែវាមិនអាចទៅរួចឡើយ។ ប្រសិនបើអ្នកគឺជាស្ត្រីម្នាក់ក្នុងចំណោមស្ដ្រីទាំងឡាយ ដែលមករដូវឈឺចាប់ គឺមានរឿងមួយចំនួនដែលអ្នកមិនត្រូវធ្វើ។
១. ការរួមភេទដោយមិនបានការពារ ៖ អ្នកមិនត្រូវរួមភេទឡើយនៅពេលមានរដូវ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ទៅហើយ អ្នកត្រូវការពារចៀសវាងឆ្លងមេរោគ។
២. ការរំលងម៉ោងអាហារ ៖ ការរំលងម៉ោងអាហារនៅពេលមានរដូវគឺជារឿងគ្រោះថ្នាក់។ អ្នកធ្លាក់ឈាមច្រើន ដូច្នេះមានតែអាហារទេទើបជួយបង្កើនគ្រាប់ឈាមទាំងនោះឡើងវិញ។
៣. ធ្វើការងារធ្ងន់ ៖ ក្នុងករណីនេះអ្នកនឹងទទួលរងឈឺក្រពះនិងខ្នង ត្រូវប្រាកដថាចៀសវាងការធ្វើការធ្ងន់។
៤. បរិភោគអាហារគ្មានជីវជាតិ ៖ អ្នកអាចបរិភោគច្រើន ប៉ុន្ដែមិនមែនអាហារដែលគ្មានជីវជាតិដល់អ្នកនោះទេ។ ហើយការបរិភោគអាហារគ្មានជីវជាតិកណ្ដាលយប់ នឹងបង្កឱ្យអ្នកឈឺក្រពះផងដែរ។
៥. ការងារ ៖ ប្រសិនបើអ្នកធ្វើជាបុគ្គលិក ក៏មិនមានន័យថាត្រូវធ្វើការរហូតនោះដែរ។ ការមករដូវធ្វើឱ្យអ្នកពិបាក ដូច្នេះដាក់ពាក្យសុំច្បាប់ ២-៣ ថ្ងៃឈប់សម្រាក។ ចំណុចនេះផងដែរ នៅបណ្ដាលប្រទេសអឺរ៉ុបមួយចំនួនក៏បានបង្កើតថ្ងៃឈប់សម្រាកដល់អ្នកមករដូវផងដែរក្នុងពេលបច្ចុប្បន្ន។
៦. នៅដល់យប់ជ្រៅ ៖ វាគឺជារឿងធ្ងន់ធ្ងរបំផុតដែលអ្នកត្រូវចៀសវាង ព្រោះនៅពេលរដូវមកដល់អ្នកនឹងមានកន្លែងណាមួយក្នុងរាងកាយជួបបញ្ហា។ ដូច្នេះរាងកាយត្រូវការសម្រាកដើម្បីស្ដារកន្លែងដែលមានបញ្ហាទាំងនោះ៕
ប្រភព៖ KhmerRead
