ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០១៦ ទៅដល់ណាក៏លឺសូរបទ "រាំញីកែងជើង" របស់ G-Devith ដែរ សូម្បីតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏រាំតាមបទនេះដែរ។ សម្រាប់ឆ្នាំនេះវិញ ដេវីត ថាមាន១បទដែលអាចនឹងផ្ទុះដូច "រាំញីកែងជើង"។ ម្ចាស់បទ "បូរបាច់" បានលើកឡើងថា១បទដែលខ្លួនសង្ឃឹមថានឹងផ្ទុះសម្រាប់ឆ្នាំនេះគឺបទ "រាំបាំបាំ" តែមិនទាន់បានចេញជាផ្លូវការនៅឡើយទេ តែត្រៀមក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ដេវីតបន្តទៀតថាបទ "រាំបាំបាំ" គឺជាបទនិពន្ធឡើងសម្រាប់រាំសប្បាយនិងអបអរពិធីបុណ្យចូលខ្មែរ ដូច "រាំញីកែងជើង" ដែរ ប៉ុន្តែវាមានលក្ខណៈពិសេសជាង គឺភ្លេងវាទាក់ទាញខ្លាំងស្ដាប់ហើយគឺចង់រាំតែម្ដង។
បទ "រាំបាំបាំ" នេះដែរម្ចាស់បទ "រាំពាក់ម៉ាស់" បានយកទៅសម្ដែងជាលើកដំបូងកាលពីយប់មិញនៅក្នុងកម្មវិធី Ancher Beach Canival 2017 ផងដែរ៕
ប្រភព; Sabay News