Showing posts with label ពត៌មានកំសាន្ត. Show all posts
Showing posts with label ពត៌មានកំសាន្ត. Show all posts

Saturday, April 1, 2017

ចង់ដឹងទេថា ហេតុអីបានជាទឹកមុខ"Rain"មិនញញឹមសោះ ពេលមកស្រុកខ្មែរ


 នៅក្នុងការប្រគុំតន្រ្តីដែលបានប្រារព្ធធ្វើឡើង នៅ កោះ ពេជ្រ កាលពីថ្ងៃទី​ ៣០ ខែមីនា កន្លងផុតទៅនេះ ដោយមានវត្តមានកំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េ លោក Jung Ji Hoon ហៅបុរសសង្ហា Rain ដែលបានរងការរិះគន់យ៉ាងចាស់ដៃ ដោយសារតែទឹកមុខគ្មានស្នាមញញឹមមកកាន់អ្នកគាំទ្រទាល់តែសោះ ហើយខុសដាច់ស្រលះ​ពីនាង Jessie J ដែលធ្លាប់មកកាន់ស្រុកខ្មែរ កាលពីប៉ុន្មានឆ្នាំមុនកន្លងផុតទៅ ។
ដោយយោងតាមមតិភាគច្រើនរបស់អ្នកគាំទ្រ ចេះតែឆ្ងល់ថា ហេតុអីបានជាមុខរបស់តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះ ហាក់បីដូចជាមិនចង់ញញឹមទាល់តែសោះហើយក៏ដូចមានកង្វល់នៅក្នុងចិត្តម៉េចមិនដឹងនោះទេ ។ ប៉ុន្តែការពិតទៅមានមតិភាគច្រើនរបស់ Fans នៅកម្ពុជាបានឲ្យដឹងថា ការបញ្ចេញទឹកចិត្តមិនសប្បាយចិត្តរបស់ លោក Rain ចំពោះប្រជាជនខ្មែរបែបនេះ ដោយសារតែលោក “មិនបាននៅជាមួយនិងប្រពន្ធជាទីស្នេហាចំថ្ងៃខួបកំណើតរបស់នាង ពោលគឺថ្ងៃពិសេសរបស់នាង Kim Tae Hee គឺថ្ងៃទី ២៩ ខែមីនា នេះតែម្តង តួយ៉ាងគឺជាថ្ងៃដែលតារាចម្រៀងរូបមកកាន់ស្រុក នៅយប់ថ្ងៃទី ២៩ កន្លងផុតទៅនេះ ដូច្នេះហើយទើបធ្វើឲ្យលោកមិនសប្បាយចិត្ត រហូតញញឹមលែងចេញបែបនេះ ម្យ៉ាងវិញទៀតលោកមិនបាននៅក្បែរនាងនិងឆ្លងថ្ងៃកំណើតលើកទី ១ ជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធទៀតផង” ។
ទោះបីជាយ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាប៉ានស្មានរបស់ ក្រុមអ្នកគាំទ្រមួយចំនួនធំប៉ុណ្ណោះ សម្រាប់មូលហេតុពិតប្រាកដ យើងក៏នៅមិនទាន់បានដឹងច្បាស់ដូចគ្នា មានតែរង់ចាំការបកស្រាយពី លោក Rain ដោយផ្ទាល់ប៉ុណ្ណោះ ។
ចុះប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះរឿងនេះ តើលោក Rain ពិតជានឹកប្រពន្ធរហូតគ្មានអារម្មណ៍ញញឹមមកកាន់អ្នកគាំទ្របែបនេះ?
ប្រភព៖khmerpowers




·   0

Friday, March 31, 2017

​ក្រុមហ៊ុន​សំណង់​មួយ​របស់​អាមេរិក​បង្ហា​ញ​ប្លង់​អគារ​ញាក់សាច់​! អគារ​ទាំងមូល​គឺ​សាងសង់​ពីលើ​អាចម៍ផ្កាយ​សំ​យ៉ុង​មក​ផែនដី​វិញ​


    ​ខណ្ឌ Manhattan នៃ​ក្រុង​ញូវយ៉ក គឺ​ពោរពេញ​ទៅដោយ​អគារ​ខ្ពស់ៗ​ប៉ុន្តែ​ទីក្រុង​នេះ​នៅតែ​មានការ​រឹតបន្តឹង​អំពី​កម្ពស់​នៅ​ខណ្ឌ​នានា​។​

​    ​ដើម្បី​គេចចេញ​ពី​បញ្ហា​ទាំងនេះ ក្រុមហ៊ុន​វិស្វកម្ម Clouds Architecture Office នៅ​ទីក្រុង​ញូវយ៉ក បានស្នើ​ឡើង​នូវ​អគារ​កប់​ពពក​ដែល​ព្យួរ​ពី​ខ្សែកាប​ភ្ជាប់​ជាមួយ​អាចម៍ផ្កាយ​។ ដោយហេតុថា​អគារ​នេះ​នឹងមិន​ប៉ះ​ដី អ្នក​រចនា​និយាយថា អគារ​នេះ​នឹង​គេច​ផុតពី​ការ​រឹតបន្តឹង​កម្ពស់​សំណង់​។​

​    ​ដោយមាន​ឈ្មោះ "Analemma Tower" អគារ​នេះ​អាច​នឹង​ក្លាយជា​សំណង់​ខ្ពស់​ជាងគេ​នៅលើ​លោក ប៉ុន្តែ​គេ​គ្មាន​ផែន​សាងសង់​វា​ចេញ​ជា​រូបរាង​ទេ​។ លោក Ostap Rudakevych បាន​ប្រាប់ Business Insider យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​បាន​បង្កើត​នូវ​ការ​រចនា​នេះ​ឡើង​ដើម្បី​ស្រមើល​ស្រមៃ​ពីអ្វី​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​៕






ប្រភព៖ KhmerRead
·   0