Showing posts with label ពត៌មានសង្គម. Show all posts
Showing posts with label ពត៌មានសង្គម. Show all posts

Sunday, April 2, 2017

សិស្សានុសិស្សនិងប្រជាពលរដ្ឋ មានអាម្មរណ៍ខកបំណងជាមួយស្ពានអាកាសថ្មើរជើង ព្រោះដើរឆ្លងកាត់ផ្លូវដដែល

ភ្នំពេញ៖សាលារាជធានីភ្នំពេញបានបើកស្ពានអាកាសថ្មើរជើង២កន្លែង អោយប្រើប្រាស់ជាបណ្តោះអសន្នដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រយៈពេលកន្លងមកនេះប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្ស បានបង្ហាញអារម្មណ៍ខកបំណង ដោយសារតែពួកគាត់នៅតែ ដើរឆ្លងកាត់ផ្លូវដដែល ដើម្បីឆ្លងទៅកាន់ស្ពានអាកាសថ្មើរ ទើបអាចឡើងឆ្លងកាត់ស្ពាននេះបាន។

ទោះយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ឲ្យដឹងថា “ដោយ​មានបញ្ហា​ចម្ងល់ក្នុង​បណ្តាញ Facebook ស្តីពីករណី​ស្ពានអាកាស​ថ្មើរជើង​នៅផ្លូវជាតិ​លេខ ៤ មន្ទីរសាធារណ​ការ និងដឹក​ជព្ជាូន​រាជធានីភ្នំពេញ​ សូមថ្លែង​អំណរគុណ​នូវមតិយោបល់ និង​សូមធ្វើការ​បំភ្លឺជូន​សាធារណជន ដូចខាងក្រោមៈ

១-ការសិក្សា​គម្រោង​ឈរលើ​ហេតុផល​បច្ចេកទេស និង​ផលប៉ះពាល់​ជាចម្បង គឺជាការសិក្សា​ដោះស្រាយ​បញ្ហាចរាចរ​ដោយរៀបចំជាហេដ្ឋារ​ចនាសម្ព័ន្ឋក្នុងតំបន់ រួមមាន​បញ្ហាលំ​ហូរចរាចរ បញ្ហាចំណត​រថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញ​ប្រឡាយបង្ហូរ និងរៀបចំ​សណ្តាប់ធ្នាប់​អោយបានល្អ។
២-បញ្ហាផល​ប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញ​អគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍…និងផលប៉ះពាល់​ប្រជាពលរដ្ឋ ជារឿង​សំខាន់ ។ ករណីនេះ បើជណ្តើរស្ពាន​ថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះ​កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹង​ជំទាស់ដាច់ខាត​ដោយសារជណ្តើរ​បិទមុខផ្ទះ​ប្រជាពលរដ្ឋ។​
៣-ផ្លូវក្រៅសង​ខាង សម្រាប់​តែយាន​យន្ត​ចេញនិងចូលផ្ទះ​ប្រជាពលរដ្ឋ​សងខាងផ្លូវប៉ុណ្ណោះ​ជាផ្លូវចរាចរ​មិនច្រើនទេ ហើយ​បើធ្វើដំណើរ​ផ្លូវឆ្ងាយ យានយន្ត​ត្រូវបត់ទៅ​គ​ន្លងផ្លូវកណ្តាល​ចំនួន ៦ខ្សែ ដែលជាផ្លូវ​ល្បឿន​លឿន គ្មានឧបសគ្គ។
៤-ជួររត់ត្រង់​នឹងគន្លងជណ្តេីរ​ស្របផ្លូវនេះ យើងប​ង្កើតបាន​ចំណតរ​ថយន្តជា​ច្រើនរួម​ទាំងរៀបចំ​សួនច្បារផង​ដែរ។ ទីតាំង​នេះ បើដោះ​ស្រាយបព្ហាាចំណត​មិនបាន ការកក​ស្ទះចរាចរច្បាស់​ជាកើត​មានដដែល។
៥-ការរៀបចំ​ប្រឡាយបង្ហូរ​ទឹកនិង​បណ្តាញលូ។ ដោយសារ​ទីតាំងនេះ ជាតំបន់​រងនូវទឹក​ជំនន់​លិច យើងបាន​សិក្សា​ទីតាំងគ្រឹះស្ពាន មិនអោយ​ប៉ះពាល់​ដល់បណ្តាញផ្លូវទឹក និងបណ្តាញ​បំពង់ក្រោម​ដីទឹកស្អាតផងដែរ”




សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ពានអាកាសថ្មើរជើងទំាង២កន្លែងស្ថិតនៅតំបន់ជម្ពូវន្ត័ សម្រេចបាន៩០% ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗឬយ៉ាងយូរបំផុតឲ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ បក្សីចាំក្រុង
ប្រភព៖ ឆន្ទៈជាតិ

·   0