Friday, March 31, 2017

​ក្រុមហ៊ុន​សំណង់​មួយ​របស់​អាមេរិក​បង្ហា​ញ​ប្លង់​អគារ​ញាក់សាច់​! អគារ​ទាំងមូល​គឺ​សាងសង់​ពីលើ​អាចម៍ផ្កាយ​សំ​យ៉ុង​មក​ផែនដី​វិញ​


    ​ខណ្ឌ Manhattan នៃ​ក្រុង​ញូវយ៉ក គឺ​ពោរពេញ​ទៅដោយ​អគារ​ខ្ពស់ៗ​ប៉ុន្តែ​ទីក្រុង​នេះ​នៅតែ​មានការ​រឹតបន្តឹង​អំពី​កម្ពស់​នៅ​ខណ្ឌ​នានា​។​

​    ​ដើម្បី​គេចចេញ​ពី​បញ្ហា​ទាំងនេះ ក្រុមហ៊ុន​វិស្វកម្ម Clouds Architecture Office នៅ​ទីក្រុង​ញូវយ៉ក បានស្នើ​ឡើង​នូវ​អគារ​កប់​ពពក​ដែល​ព្យួរ​ពី​ខ្សែកាប​ភ្ជាប់​ជាមួយ​អាចម៍ផ្កាយ​។ ដោយហេតុថា​អគារ​នេះ​នឹងមិន​ប៉ះ​ដី អ្នក​រចនា​និយាយថា អគារ​នេះ​នឹង​គេច​ផុតពី​ការ​រឹតបន្តឹង​កម្ពស់​សំណង់​។​

​    ​ដោយមាន​ឈ្មោះ "Analemma Tower" អគារ​នេះ​អាច​នឹង​ក្លាយជា​សំណង់​ខ្ពស់​ជាងគេ​នៅលើ​លោក ប៉ុន្តែ​គេ​គ្មាន​ផែន​សាងសង់​វា​ចេញ​ជា​រូបរាង​ទេ​។ លោក Ostap Rudakevych បាន​ប្រាប់ Business Insider យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​បាន​បង្កើត​នូវ​ការ​រចនា​នេះ​ឡើង​ដើម្បី​ស្រមើល​ស្រមៃ​ពីអ្វី​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​៕






ប្រភព៖ KhmerRead
·   0

ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រៀប​ដូច​បាន​ជា​“​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

   ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺ​ខ្លួនប្រាណ​ឬ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

   ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែល​ជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះ​ឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅ​មុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មាន​ការប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕  

ឆ្នាំថោះ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួល​ផល​លំបាក​អ្វីមួយ​កើតឡើង​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅ​ពេល​នេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹង​មាន​ច្រើន​ជាង​នេះ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វី​មួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូល​មក​លុកលុយ​ច្រើន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើត​រឿង​ជម្លោះ​វិវាទ​ណាស់​៕

   ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​ឬ​ប្រាក់កាស​អ្វីមួយ​តែង​ឆ្លើយតប​ដូច​គាប់​បំណង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿន​លឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕

   ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ការចរចា​អ្វី​មួយ​ក៏​ច្រើន​ត្រូវ​គេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវ​គេ​រិះគន់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិន​ត្រូវ​ប្រកាន់​ចិត្តខ្លាំង​ដាក់​ខ្លួន​នោះ ទើប​ពុំ​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង​៕

   ឆ្នាំមមី ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​មាន​ការខកចិត្ត​ច្រើន​ជាង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ា​យក្តី មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

   ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ថ្ងៃនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពី​ព្រោះ​គេ​ងាយ​បង្ក​រឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិន​ត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​មាន​អតិថិជន​ជំពាក់​ប្រាក់​កាស​ហើយ​ចង់​ទារបំណុល​ពី​នរណា​ម្នាក់​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​ ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែម​ទៀត​៕

  ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​គប្បី​ប្រញាប់ប្រញាល់​បំពេញ​ពុំ​នោះ​អ្នក​ដទៃ​គេ​នឹង​មាន​ប្រៀប​ហើយ​វ៉ា​មុខ​វិញ​ពុំខាន​។​ក្នុង​ពេល​នេះ​សម្រាប់​ស្ត្រី​សុខភាព​មិន​ប្រសើរ​ទេ​គឺ​ងាយ​កើត​បញ្ហា​យាយី​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន​ស្រួល​និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕
  
ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ក្នុង​មួយ​ថ្ងៃៗ​តែង​មាន​រឿង​នេះ​រឿង​នោះ​ចូល​មក​រៀងរហូត​ដូចនេះ​ប្រការ​ដែល​សំខាន់​គឺ​ឱ្យ​យើង​ចេះ​អត់ធន់​តស៊ូ​ប៉ុណ្ណោះ​ទើប​ប្រសើរ​។​ថ្ងៃនេះ​ដែរ​បើ​ទោះបី​លោកអ្នក​ជួប​បញ្ហា​តែបើ​ចេះ​ធ្វើការ​ដោះស្រាយ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល​ជោគជ័យ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

   ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល​ខ្លះៗ​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុង​ពេល​នេះ​លោក​អ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះនាំ​កើត​ឧបទ្រព​ចង្រៃ​ការរ​ស់​នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំនោះ​ទេ​នឹង​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ជាក់​ជា​ពុំខាន​៕

  ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ នេះ​ស្ត្រី​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​បុរស​មិន​ថ្វី​ទេ​ពីព្រោះ​ថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់​ដូច្នេះ​ហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​តែ​យ៉ាងណា​ការ​បាក់បែក​ក៏​ងាយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕
·   0

Thursday, March 30, 2017

Shareបន្ទាន់មានអ្នកណាចង់បានកូនស្រីភ្លោះទាំងពីរយកទៅចិញ្ចឹមទេ?

Shareបន្ទាន់មានអ្នកណាចង់បានកូនស្រីភ្លោះទាំងពីរយកទៅចិញ្ចឹមទេ?ឪពុកម្តាយពួកគាត់គ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់ហើយសូមជួយShareបន្តផងក្រែងលោមានអ្នកណាចង់បានកូនស្រីមើលទៅគួរអោយអាណិតណាស់នៅតូចប៉ុណ្ណឹងសោះមិនគួរក្លាយជាក្មេងកំព្រាបែបនេះឡើយ។
សួស្តីពុកម៉ែបងប្អូន សូមមេត្តាជួយសង្គ្រោះដល់ទារកភ្លោះទាំងពីរនេះយកតែបុណ្យក្នុងឆ្នាំថ្មីនេះផង់ នាងទើបតែមានអាយុ2ខែត្រូវម្តាយស្លាប់ចោលទុកអោយរស់ជាមួយយាជរាកក្រីក្ររ ពុំមានលុយទិញទឹកដោះគោអោយចៅទេ ទារកទាំងពីរនេះរស់នៅក្នុងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាកភ្នំ ខេត្តព្រៃវែង ៕
បើបងប្អូនមានបំណងចង់ជួយអាចទាក់ទង់ : 092336898 , 0967779838
·   0

កាន់តែងាយស្រួលសម្រាប់បងប្អូនពលករខ្មែរនៅប្រទេសកូរ៉េជាមួយសេវាកម្មថ្មីរបស់ធនាគារអេស៊ីលីដា


នាពេលថ្មីៗនេះធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសសេវាកម្មថ្មីគឺផ្ញើប្រាក់ពីប្រទេលកូរ៉េខាងត្បូងមកកម្ពុជាកាន់តែងាយស្រួលតាមរយៈប្រព័ន្ធ SWIFT  ដែលសហការជាមួយ Payone និង ធនាគារHana របស់ប្រទេសកូរ៉េខាងត្បូង។
ហើយអ្វីដែលពិសេសទៀតនោះធនាគារ​អេស៊ីលីដា បានផ្តល់​ជូន​តម្លៃ​ពិសេស សម្រាប់​ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
សូម​អញ្ជើញ​មក​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​ផ្ទេរ​ប្រាក់​ទៅ/​ទទួល​ប្រាក់​ពី សាច់​ញាតិ/​បង​ប្អូន បាន​ទូទាំង​ពិភព​លោក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​ទូរស័ព្ទ​លេខ (បម្រើ ២៤​ម៉ោង)៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣។
·   0

ស្ពាយប្រាក់រាប់មុឺនដុល្លាដើរមើលជំងឺ តាមពិតពេទ្យទេវតានៅជិតបង្កើយសោះ តែគ្រប់គ្នាមើលរំលង!


គល់​ខ្ទឹម​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​​ក្នុង​ចំណោម​ស្ត្រី​មេផ្ទះ​ដើម្បី​បន្ថែម​រសជាតិ​ និង​ក្លិន​អាហារ​ឲ្យ​កាន់​តែ​ឈ្ងុយឆ្ងាញ់​។​ បន្ថែម​ពី​លើ​នេះ​ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ទៀត​​​យើង​មិន​នឹក​ស្មាន​ដល់​ផង​ដែរ៖

១. ជំនួយ​បេះដូង៖ ដោយ​សារ​វា​មាន​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (antioxidants) និង​វីតាមីន​ C ច្រើន​ ថែម​ទាំងអាច​ជួយដល់​បន្ថយ​សម្ពាធ​ឈាម​បាន​កាន់​តែ​ប្រសើរ​​ ហើយ​ក៏​​អាច​ជួយ​បន្ថយ​អត្រា​ជំងឺ​បេះដូង​ដែរ។
២. ជួយ​ដល់​ឆ្អឹង៖ វីតាមីន​ C និង​ K អាច​ក្លាយ​ជា​ជំនួយ​ពិសេស​សម្រាប់​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំល្អ។​
៣. ជួយ​ដល់​ស្បែក៖ វា​ជួយ​ឲ្យ​រាងកាយ​យើង​ផលិត​ កូឡាជែន​ (collagen) ដែល​ជួយ​ឲ្យ​ស្បែក​យើង​កាន់​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ។​
៤. ជា​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​ដ៏​មាន​ប្រសិទ្ធភាព គល់​ខ្ទឹម​ក៏​​​ពិសេស​ក្នុង​ការ​ប្រឆាំង​ជំងឺ​ផ្ដាសាយ​ ព្រម​ទាំង​ជំងឺ​ឆ្លង​មួយ​ចំនួន​ទៀត​ផង​ដែរ។​
៥. ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ៖ មិន​ត្រឹម​តែ​ជំនួយ​ការ​ឲ្យ​មើល​​​ឃើញ​ច្បាស់​​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​​បន្ថយ​អត្រា​នៃ​​បញ្ហា​​ភ្នែក​ដែរ។​
៦. បន្ថយ​អត្រា​ជំងឺ​មហារីក វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៀត​​បើ​យើង​​ញ៉ាំ​គល់​ខ្ទឹម​នេះ​ជាមួយ​អាហារ​សុខភាព​ផ្សេងៗ​​ឲ្យ​បាន​ត្រឹម​ត្រូវ។​
៧. គ្រប់គ្រង​ជាតិ​ស្ករ ក្រៅ​ពី​ជួយ​​ភ្នែក​ និង​កាត់​បន្ថយ​អត្រា​ជំងឺ​មហារីក​ហើយ​ គល់​ខ្ទឹម​​ក៏​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ដែរ​ព្រោះ​វា​អាច​បង្កើន​ អាំងសុយលីន​ (Insulin) ធម្មជាតិ​បាន។
៨. ជំនួយ​​ការ​រំលាយ​អាហារ បើ​អ្នក​​មាន​បញ្ហា​ជាមួយ​ការ​រំលាយ​អាហារ​ អ្នក​គួរ​តែ​ញ៉ាំ​គល់​ខ្ទឹម​នេះ​បន្ថែម​ព្រោះ​វា​មាន​សារជាតិ​ ហ្វៃបើ (fiber) ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន។​
៩. ជួយ​​​ការពារ​ជំងឺ​ឆ្លង​ផ្សេង​ៗ៖ ទាំង​វីតាមីន​​ K វីតាមីន​ C និង​សារធាតុ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​នឹង​ជួយ​ឲ្យ​រាង​កាយ​​រឹងមាំ​ជៀស​ពី​ជំងឺ​ផ្សេង​ៗ​បាន៕

·   0

Wednesday, March 29, 2017

ឱកាសការងារថ្មី ៦៣ កន្លែង ពីធនាគារ អេស៊ីលីដា បានមកដល់ទៀតហើយ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និង លូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជា ធនាគារឯកទេសនៅឆ្នាំ ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៥៨ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។ ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនឥណទានសកម្ម ៤១៤.០០០នាក់ និង អតិថិជនផ្ញើប្រាក់ជាង ១.៦៨០.០០០នាក់ ។ ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗ របស់ធនាគារ ការិយាល័យធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិកជិត ១២.០០០នាក់ និង ត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើស និស្សិតមានបរិញ្ញាបត្រពី មហាវិទ្យាល័យច្រើនជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និង កម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។
ធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ភេទប្រុស ឬស្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខតំណែងដូចខាងក្រោម ៖
១. ភ្នាក់ងារឥណទាន ចំនួន ៣១ នាក់
២. ភ្នាក់ងារទីផ្សារ ចំនួន ១៩ នាក់
៣. បុគ្គលិកផ្នែកអភិវឌ្ឍន៍ផ្នែកទន់ ចំនួន ០៥ នាក់
៤. ជំនួយការភ្នាក់ងារទីផ្សារ ចំនួន ០៨ នាក់

សូមចុច លើមុខតំណែងនិមួយៗ ដែលលោកអ្នកចាប់អារម្មណ៍ខាងលើ ដើម្បីមើលព័ត៌មានលំអិត ទាក់ទងទៅនឹង លក្ខខ័ណ្ឌ និង គុណវុឌ្ឍិ នៃការជ្រើសរើស របស់មុខតំណែងនិមួយៗនោះ។

ពាក្យស្នើសុំ ចាប់ផ្តើមទទួលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧ នៅគ្រប់សាខាខេត្ត-រាជធានី ។ វិសោធនកម្ម ត្រូវធ្វើនៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី ។

លោកអ្នកអាច ទាញយកពាក្យសុំបំរើការងារតាមដំណរខាងក្រោមនេះ៖

●ទាញយកពាក្យសុំបំរើការងារ សម្រាប់មុខដំណែងខាងលើ សូមចុចត្រង់នេះ
●ទាញយកពាក្យសុំបំរើការងារ (សម្រាប់មុខងារ អ្នកបើកបររថយន្ត ជំនួយការបម្រើអតិថិជន) សូមចុចត្រង់នេះ
●ដើម្បីមើលទំរង់បំពេញពាក្យគំរូ សូមចុចត្រង់នេះ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់មក៖ ផ្នែកជ្រើសរើសបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្ស របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានអាសយដ្ឋាន៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៥៤០ អ៊ីម៉ែល ៖ hr.recruit@acledabank.com.kh។

បញ្ជាក់ជាថ្មី៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យកណ្ដាល ឬតាមសាខារបស់ធនាគារ ។
·   0

ពេលកំពុងមករដូវ ស្ត្រីមិនគួរធ្វើរឿងទាំងអស់នេះទេ វាអាចគ្រោះថ្នាក់ដល់ជីវិត!

នៅពេល​ជិត​ដល់​រដូវ​ម្ដងៗ ស្ត្រី​បន់ស្រន់​ឱ្យតែ​ការ​មក​រដូវ​ងាយស្រួល​ដល់​ពួកគេ​ប៉ុណ្ណោះ ប៉ុន្ដែ​វា​មិនអាច​ទៅរួច​ឡើយ​។​  ​    ​ប្រសិនបើ​អ្នក​គឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ដ្រី​ទាំងឡាយ ដែល​មក​រដូវ​ឈឺចាប់ គឺ​មានរឿង​មួយចំនួន​ដែល​អ្នក​មិន​ត្រូវធ្វើ​។​  ​  
​១. ការរួម​ភេទ​ដោយ​មិនបាន​ការពារ ៖ អ្នក​មិនត្រូវ​រួមភេទ​ឡើយ​នៅពេល​មាន​រដូវ​។ យ៉ាងណាមិញ ប្រសិនបើ​អ្នក​ចង់ទៅ​ហើយ អ្នក​ត្រូវការពារ​ចៀសវាង​ឆ្លង​មេរោគ​។​  ​  
​២. ការ​រំលង​ម៉ោង​អាហារ ៖ ការ​រំលង​ម៉ោង​អាហារ​នៅពេល​មាន​រដូវ​គឺជា​រឿង​គ្រោះថ្នាក់​។ អ្នកធ្លាក់​ឈាម​ច្រើន ដូច្នេះ​មានតែ​អាហារ​ទេ​ទើប​ជួយ​បង្កើន​គ្រាប់​ឈាម​ទាំងនោះ​ឡើងវិញ​។​  ​  
​៣. ធ្វើ​ការងារ​ធ្ងន់ ៖ ក្នុងករណីនេះ​អ្នកនឹង​ទទួលរង​ឈឺក្រពះ​និង​ខ្នង ត្រូវ​ប្រាកដថា​ចៀសវាង​ការធ្វើការ​ធ្ងន់​។​
៤. បរិភោគ​អាហារ​គ្មាន​ជីវជាតិ ៖ អ្នក​អាច​បរិភោគ​ច្រើន ប៉ុន្ដែ​មិនមែន​អាហារ​ដែល​គ្មាន​ជីវជាតិ​ដល់​អ្នក​នោះទេ​។ ហើយ​ការបរិភោគ​អាហារ​គ្មាន​ជីវជាតិ​កណ្ដាលយប់ នឹង​បង្ក​ឱ្យ​អ្នក​ឈឺក្រពះ​ផងដែរ​។​  ​    ​
៥. ការងារ ៖ ប្រសិនបើ​អ្នកធ្វើ​ជា​បុគ្គលិក ក៏​មិន​មានន័យថា​ត្រូវ​ធ្វើការ​រហូត​នោះដែរ​។ ការ​មក​រដូវ​ធ្វើឱ្យ​អ្នក​ពិបាក ដូច្នេះ​ដាក់ពាក្យ​សុំច្បាប់ ២-៣ ថ្ងៃ​ឈប់សម្រាក​។ ចំណុច​នេះ​ផងដែរ នៅ​បណ្ដាល​ប្រទេស​អឺរ៉ុប​មួយចំនួន​ក៏បាន​បង្កើត​ថ្ងៃ​ឈប់សម្រាក​ដល់​អ្នក​មក​រដូវ​ផងដែរ​ក្នុងពេល​បច្ចុប្បន្ន​។​
៦. នៅ​ដល់​យប់​ជ្រៅ ៖ វា​គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត​ដែល​អ្នក​ត្រូវ​ចៀសវាង ព្រោះ​នៅពេល​រដូវ​មកដល់​អ្នកនឹង​មា​នក​ន្លែ​ង​ណាមួយ​ក្នុង​រាងកាយ​ជួប​បញ្ហា​។ ដូច្នេះ​រាងកាយ​ត្រូវការ​សម្រាក​ដើម្បី​ស្ដារ​កន្លែង​ដែលមាន​បញ្ហា​ទាំងនោះ​៕
ប្រភព៖ KhmerRead
·   0

Facebook បញ្ចេញ​មុខងារ Stories លើ​កម្មវិធី​ចំបង​!


ប្រិយមិត្តភាគច្រើន ធ្លាប់បានឈឺក្បាលម្តង រួចមកហើយ ជាមួយនឹង មុខងារ Stories នេះ នៅលើកម្មវិធី Messenger ដោយកាលនោះ Facebook បានបញ្ចេញ អោយប្រើប្រាស់ សាកល្បង នៅលើ កម្មវិធី Messenger ដើម្បីចង់ដឹងពី ស្ថិតិ និងមតិ នៃការ ប្រើប្រាស់ របស់អ្នក ប្រើប្រាស់ ជុំវិញ ពិភពលោក។ ហើយចំពោះ លទ្ធផល ដែលទទួលបាន គឺវាពិតជា ស្មុគស្មាញ មែនទែន ដោយទទួលបាន Feedback មកយ៉ាងច្រើន ដូចៗគ្នាថា វាចេះ វាចុះ ពិបាកប្រើ។
ដោយសារតែ បែបនេះ ពេលនេះ Facebook បានដោះស្រាយ វាចោលហើយ ដោយបានយក មុខងារ Stories នេះមកដាក់ នៅលើក្បាល ខាងមុខ ក្នុងកម្មវិធី Facebook ផ្ទាល់តែម្តង ដែលវាមើលទៅ ស្អាត ទាក់ទាញ និងស្រួល ប្រើប្រាស់ ម្យ៉ាងដែរ និយាយទៅ ស្រួលជាងពេល នៅក្នុងកម្មវិធី Messenger។

គួរបញ្ជាក់ដែរថា មុខងារនេះ អាចអោយយើង ធ្វើការ អាប់ឡូត/បង្ហោះ រូបភាព ក៏ដូចជា វីដេអូ ដោយមិនចាំបាច់ សំរិតសំរាំងឡើយ។ ហើយបន្ថែមពីនេះ ទៅទៀត ក្នុងរយៈពេល 24h គឺវានឹង ធ្វើការ លុបរូប/វីដេអូ ដែលបានបង្ហោះ រួចចោល ដោយស្វ័យប្រវត្តិ តែម្តង។
មុខងារនេះ បានបើកអោយប្រើប្រាស់ ជាផ្លូវការហើយ ដូចនេះ ដើម្បីទទួលបាន មុខងារនេះ គឺគ្រាន់តែ ចូល ទៅកាន់ Playstore (សម្រាប់ Android) ឬ Appstore (សម្រាប់ iOS) ហើយធ្វើការ អាប់ដេត កម្មវិធី Facebook នោះ អ្នកនឹង ទទួលបាន វាជាក់ជា មិនខាន។
·   0

Tuesday, March 28, 2017

iOS 10.3 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះទៅ?



iOS 10.3 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះទៅ?
នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ អាប់ដេត iOS 10.3 ហើយ ដែលកំណែប្រែ ចុងក្រោយនេះ វាមានបន្ថែម មុខងារថ្មីៗច្រើនណាស់ ដែលអ្នក ប្រើប្រាស់ គ្រប់រូបគួរពិចារណា អាប់ដេត ទាំងអស់គ្នា កុំមើលរំលង អោយសោះ។ កំណែអាប់ដេតនេះ​ ត្រូវបានបើកអោយ សាកល្បង ប្រើប្រាស់ អស់រយៈពេល ជាច្រើន សប្តាហ៍មកហើយ ទម្រាំបើកអោយ ប្រើជាសាធារណៈ ហេតុដូច្នេះហើយ វាអាចនឹង មិនមាន បញ្ហាអ្វីកើត ឡើងនោះទេ កុំបារម្ភអី។
មានអ្វីថ្មីនៅក្នុង iOS 10.3 ខ្លះ?
-យើងអាចស្វែងរកទីទាំងកាស AirPods ​រឺមើលទីតាំងចុងក្រោយ របស់វា តាមកម្មវិធី Find My iPhone បាន ហើយក៏អាច បញ្ចាអោយវា ចេញសម្លេងដើម្បី ងាយស្រួលរក។
-មុខងារ Siri ធ្វើកំណែអាប់ដេត ជាច្រើន ដូចជាអាច អោយយើង កក់សំបុត្រ ឆែកមើល វិក្ក័យប័ត្របង់ប្រាក់ អាចឆែកមើល សាំងក្នុងរថយន្ត និងពត៌មាន រថយន្តជាដើម។
-បង្ហាញផ្ទៃ Settings ថ្មីកន្លែង Apple ID
-បង្ហាញអាកាសធាតុរៀងរាល់ម៉ោង ដោយគ្រាន់តែសង្កត់ លើអេក្រង់ ជាលក្ខណៈ 3D Touch
-ឆែករកមើលទីតាំង កន្លែងដែលយើង បានចតរថយន្ត
-និងមានកំណែអាប់ដេតតូចៗជាច្រើនទៀត ទាក់ទងទៅនឹង Siri និងមុខងារ CarPlay

មុខងារថ្មីៗជាច្រើនរបស់វា ហាក់បីដូចជា មិនមាន អត្ថប្រយោជន៍ប៉ុន្មានទេ សម្រាប់ប្រជាជន កម្ពុជារបស់យើង ព្រោះអី Siri វាមិនមាន ភាសាខ្មែរ ហើយទាក់ ទងទៅនឹង ការបង់ប្រាក់ និងមុខងារ CarPlay ជាដើមនោះ គឺសឹងតែ គ្មានអ្នកប្រើ តែម្តង។ តែវាល្អ សម្រាប់អ្នក ដែលកំពុងតែ ប្រើប្រាស់កាស AirPods ព្រោះយើង លែងបារម្ភថា ខ្លាចវាជ្រុះបាត់ និងភ្លេចនៅកន្លែង ណាទៀតឡើយ។ បន្ថែមពីលើ នេះទៀត វាក៏ដោះស្រាយ បញ្ហាតូចតាចជាច្រើន ផងដែរ ដែលជួយអោយ ការប្រើប្រាស់ កាន់តែមានស្ថេរភាព ជាងមុន។
កំណែអាប់ដេតនេះ មានទំហំជាង 600mb ដែលយើងអាច ធ្វើការអាប់ដេត ដោយចូលទៅ Settings > General > Software Update ក៏បាន រឺមួយក៏ធ្វើការ អាប់ដេត តាមរយៈកម្មវិធី iTunes ក៏បាន។ សម្រាប់ឧបករណ៍ ដែលអាច អាប់ដេតបានវិញ គឺមានច្រើន ចាប់ពី iPhone 5s, iPad mini 2 និង iPad 4 ឡើងទៅ។
·   0

មុខមាត់ជនបង្កត្រូវគេវ៉ៃរហូតហើមមើលមិនចង់ស្គាល់ ប៉ុន្តែពេលនេះស្គាល់អត្តសញ្ញាណច្បាស់ហើយថាជនបង្កជានរណា !

ជនបង្កដែលបើកបររថយន្តកាមរីឆ្លាមមួយគ្រឿងបុករះម៉ូតូជាច្រើនគ្រឿង រហូតមានអ្នកស្លាប់និងរបួសធ្ងន់ជាច្រើននាក់នៅម្តុំសាលាបឹងត្របែក ត្រូវបានប្រជាពលរដ្ឋព្រួតវាយទាំងកំហឹងរហូតរងរបួសធ្ងន់ ចំណែកឯមុខវិញហើមមើលមិនចង់ស្គាល់ទៅហើយ។ មកទល់នឹងពេលនេះ ជនបង្ករូបនេះត្រូវបានអោយដឹងថាមានឈ្មោះ មាស សុខហេង អាយុប្រមាណ ៣០ឆ្នាំ ជនអ្នកលក់ទូរសព្ទ័ដៃ នៅចាក់អង្រែក្រោម។



គូរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ដ៍កក្រើកក្រុងនេះ បង្កឡើងដោយបុរសម្នាក់ បើកបរបញ្ច្រាស់ទិសទាំងកម្រោលបុករះអ្នកជិះម៉ូតូ គ្មានប្រណីរហូតធ្វើអោយមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ភ្លាមៗប្រជាពលរដ្ឋនៅទីនោះ មិនអាចទប់កំហឹងបាន ទើបនាំគ្នាព្រួតវាយជនបង្ក និង រថយន្តបង្កខ្ទេចស្ទើរទាំងស្រុង៕




·   0

Friday, March 24, 2017

គេចមិនផុតមែន ! « សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង ដោយសារ​អាមេរិក ប្រើទ័ពប្រឆាំង​ នឹង ​កូរ៉េខាងជើង ?

វាអាចនឹងបង្កជាហានិភ័យនឹកស្មានមិនដល់ ដែលនាំទៅរក សង្រ្គាម ដ៏ធំមួយ (សង្រ្គាមលោកលើកទី៣) ដែលអាចនឹង ផ្ដាច់យកអាយុជីវិតរាប់លាននាក់ ពិសេសប្រជាជនកូរ៉េខាងជើង កូរ៉េខាងត្បូង និង ជប៉ុន ព្រោះថាការធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជាការធ្វើសង្រ្គាមនុយក្លេអ៊ែរ ។
នេះបើតាមកាសែត New York Times ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ ។
គំនិតប្រើប្រាស់កម្លំាងយោធា វាយប្រហារសង្រ្គប់លើទីក្រុងព្យុងយ៉ាង បានកើតឡើងសាជាថ្មីបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល្លឺសុន បាននិយាយនៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុនថា ជំរើសទាំងអស់ ក្នុងនោះរួមមានទំាងជំរើសប្រើកម្លាំងយោធាមានលើតុរួចជាស្រេចដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ។
 ប្រភព៖ kh-empire
·   0

រកបានហើយជួយ share ឲ្យអ្នកនោមទាស់បានដឹងផង!

☞ រកបានហើយជួយ share ឲ្យអ្នកនោមទាស់បានដឹងផង!
ពិបាកនោម នោមញឹកញាប់ នោមមកហួលបង្ហួរនោម ក្តៅក្រហាយ
ជួយព្យាបាលមានប្រសិទ្ធភាព ដោយមិនអស់ប្រាក់ឡើយ
សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* អាការៈនៃជំងឺ៖
- ឈឺថ្ងាក្រាមផ្ចិតឈឺក្តៅក្រហាយៗ ក្តៅខ្លួន នោមមិនចេញចេញដែរតែចេញតិចៗ ព្រឺសម្បុរ ពិបាកនោម នោមញឹកញាប់ នោមមកហួលបង្ហួរនោម ក្តៅក្រហាយ នោមហើយ រកតែ៥ទៅ១០នាទីមិនទាន់ទេ ឈឺនោមទៀតហើយ។ ពេលញ៉ាំទឹករួចប្រហែល១៥នាទីមិនទាន់ទេ ឈឺនោមទៀតហើយ  ផ្នែកខាងក្រោមផ្ចិតរហូតដល់បង្ហួរនោម ឈឺជាប់អួលៗរហូត ។

☞ វិធីធ្វើ៖
-បើបងប្អូនណាមានជំងឺនោមទាស់ យកទឹកដូងខ្ចីល្មមមួយផ្លែលាយជាមួយក្រូចឆ្មាររអស់២ផ្លែ រំលែកទឹកនេះហូប៣ដងក្នុងមួយថ្ងៃនឹងបាត់ហើយ។ នេះជាវិធីដែលប្អូនស្រី ឌុច សុថាវ៉ាន គាត់បានផលល្អហើយចែករំលែក។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមខ្ញុំទាំងស្រុងរាល់អ្នកដែលយកទៅផ្សព្វផ្សាយបន្ត
·   0

Thursday, March 23, 2017

សេចក្តីជូនដំណឹង​ ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៤​ (14th EPS-TOPIK) ឆ្នាំ២០១៧

សេចក្តីជូនដំណឹង​ ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៤​ (14th EPS-TOPIK) ឆ្នាំ២០១៧






·   0

អស់កង្វល់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលផ្លាស់ប្ដូរការងារអត់កន្លែងស្នាក់នៅសាធារណរដ្ឋកូរ៉េ

អស់កង្វល់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលផ្លាស់ប្ដូរការងារអត់កន្លែងស្នាក់នៅសាធារណរដ្ឋកូរ៉េ។

សូមចែករំលែកបន្ដ!
បច្ចុប្បន្នពេលនេះ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជា សមាគមតេជោដើម្បីកម្មករនិយោជិតខ្មែរ យើងបានដោះស្រាយកន្លែងស្នាក់បណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ ធ្វើការ នៅសាធារណរដ្ឋកូរ៉េ បានចំនួន 5ទីតាំង រួមមាន៖ តំបន់ស៊ូវ៉ុន អាសាន់ (031) តំបន់អឺយចុងប៊ូ និងគីមហេ(055)។

បើសិនជាបងប្អូនមានតម្រូវការកន្លែងស្នាក់សូមទំនាក់ទំនងមកអាស័យដ្ឋាន និងលេខទំនាក់ទំនង៖
1.តំបន់អានសាន់: 안산시 상록수 일동661-17 201호. ទំនាក់ទំនង លោកស្រី ស្រេង វួចនី Tel: 010 2845 7292
2.តំបន់ស៊ូវ៉ុនI: 경기도 수원시 팔달구 고등동 29-23 2층. លោកស្រី ម៉ែន ចិន្ដា Tel: 010 6629 0017
3.តំបន់ស៊ូវ៉ុនII:수원시 권선구 효원로 256번길 33 한라비발디파크 ផ្ទះលេខ203호
 កញ្ញា ជួប ចាន់ភារុន Tel:010-2356-3973
4.តំបន់គីមហេ 김해시 동상동 1045번지 (가락로64번길19). លោក សុខាឌីណា Tel: 010 2151 5565
5. តំបន់អឺយចុងប៊ូ 경기도 의정부시 경의로 94 (의정부동) 의정부외국인력지원센터. លោកស្រី គឺម ហានឹល 010 5661 4114។


·   0