Thursday, March 30, 2017

Shareបន្ទាន់មានអ្នកណាចង់បានកូនស្រីភ្លោះទាំងពីរយកទៅចិញ្ចឹមទេ?

Shareបន្ទាន់មានអ្នកណាចង់បានកូនស្រីភ្លោះទាំងពីរយកទៅចិញ្ចឹមទេ?ឪពុកម្តាយពួកគាត់គ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់ហើយសូមជួយShareបន្តផងក្រែងលោមានអ្នកណាចង់បានកូនស្រីមើលទៅគួរអោយអាណិតណាស់នៅតូចប៉ុណ្ណឹងសោះមិនគួរក្លាយជាក្មេងកំព្រាបែបនេះឡើយ។
សួស្តីពុកម៉ែបងប្អូន សូមមេត្តាជួយសង្គ្រោះដល់ទារកភ្លោះទាំងពីរនេះយកតែបុណ្យក្នុងឆ្នាំថ្មីនេះផង់ នាងទើបតែមានអាយុ2ខែត្រូវម្តាយស្លាប់ចោលទុកអោយរស់ជាមួយយាជរាកក្រីក្ររ ពុំមានលុយទិញទឹកដោះគោអោយចៅទេ ទារកទាំងពីរនេះរស់នៅក្នុងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាកភ្នំ ខេត្តព្រៃវែង ៕
បើបងប្អូនមានបំណងចង់ជួយអាចទាក់ទង់ : 092336898 , 0967779838
·   0

កាន់តែងាយស្រួលសម្រាប់បងប្អូនពលករខ្មែរនៅប្រទេសកូរ៉េជាមួយសេវាកម្មថ្មីរបស់ធនាគារអេស៊ីលីដា


នាពេលថ្មីៗនេះធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសសេវាកម្មថ្មីគឺផ្ញើប្រាក់ពីប្រទេលកូរ៉េខាងត្បូងមកកម្ពុជាកាន់តែងាយស្រួលតាមរយៈប្រព័ន្ធ SWIFT  ដែលសហការជាមួយ Payone និង ធនាគារHana របស់ប្រទេសកូរ៉េខាងត្បូង។
ហើយអ្វីដែលពិសេសទៀតនោះធនាគារ​អេស៊ីលីដា បានផ្តល់​ជូន​តម្លៃ​ពិសេស សម្រាប់​ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
សូម​អញ្ជើញ​មក​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​ផ្ទេរ​ប្រាក់​ទៅ/​ទទួល​ប្រាក់​ពី សាច់​ញាតិ/​បង​ប្អូន បាន​ទូទាំង​ពិភព​លោក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​ទូរស័ព្ទ​លេខ (បម្រើ ២៤​ម៉ោង)៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣។
·   0

ស្ពាយប្រាក់រាប់មុឺនដុល្លាដើរមើលជំងឺ តាមពិតពេទ្យទេវតានៅជិតបង្កើយសោះ តែគ្រប់គ្នាមើលរំលង!


គល់​ខ្ទឹម​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​​ក្នុង​ចំណោម​ស្ត្រី​មេផ្ទះ​ដើម្បី​បន្ថែម​រសជាតិ​ និង​ក្លិន​អាហារ​ឲ្យ​កាន់​តែ​ឈ្ងុយឆ្ងាញ់​។​ បន្ថែម​ពី​លើ​នេះ​ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ទៀត​​​យើង​មិន​នឹក​ស្មាន​ដល់​ផង​ដែរ៖

១. ជំនួយ​បេះដូង៖ ដោយ​សារ​វា​មាន​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (antioxidants) និង​វីតាមីន​ C ច្រើន​ ថែម​ទាំងអាច​ជួយដល់​បន្ថយ​សម្ពាធ​ឈាម​បាន​កាន់​តែ​ប្រសើរ​​ ហើយ​ក៏​​អាច​ជួយ​បន្ថយ​អត្រា​ជំងឺ​បេះដូង​ដែរ។
២. ជួយ​ដល់​ឆ្អឹង៖ វីតាមីន​ C និង​ K អាច​ក្លាយ​ជា​ជំនួយ​ពិសេស​សម្រាប់​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំល្អ។​
៣. ជួយ​ដល់​ស្បែក៖ វា​ជួយ​ឲ្យ​រាងកាយ​យើង​ផលិត​ កូឡាជែន​ (collagen) ដែល​ជួយ​ឲ្យ​ស្បែក​យើង​កាន់​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ។​
៤. ជា​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​ដ៏​មាន​ប្រសិទ្ធភាព គល់​ខ្ទឹម​ក៏​​​ពិសេស​ក្នុង​ការ​ប្រឆាំង​ជំងឺ​ផ្ដាសាយ​ ព្រម​ទាំង​ជំងឺ​ឆ្លង​មួយ​ចំនួន​ទៀត​ផង​ដែរ។​
៥. ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ៖ មិន​ត្រឹម​តែ​ជំនួយ​ការ​ឲ្យ​មើល​​​ឃើញ​ច្បាស់​​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​​បន្ថយ​អត្រា​នៃ​​បញ្ហា​​ភ្នែក​ដែរ។​
៦. បន្ថយ​អត្រា​ជំងឺ​មហារីក វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៀត​​បើ​យើង​​ញ៉ាំ​គល់​ខ្ទឹម​នេះ​ជាមួយ​អាហារ​សុខភាព​ផ្សេងៗ​​ឲ្យ​បាន​ត្រឹម​ត្រូវ។​
៧. គ្រប់គ្រង​ជាតិ​ស្ករ ក្រៅ​ពី​ជួយ​​ភ្នែក​ និង​កាត់​បន្ថយ​អត្រា​ជំងឺ​មហារីក​ហើយ​ គល់​ខ្ទឹម​​ក៏​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ដែរ​ព្រោះ​វា​អាច​បង្កើន​ អាំងសុយលីន​ (Insulin) ធម្មជាតិ​បាន។
៨. ជំនួយ​​ការ​រំលាយ​អាហារ បើ​អ្នក​​មាន​បញ្ហា​ជាមួយ​ការ​រំលាយ​អាហារ​ អ្នក​គួរ​តែ​ញ៉ាំ​គល់​ខ្ទឹម​នេះ​បន្ថែម​ព្រោះ​វា​មាន​សារជាតិ​ ហ្វៃបើ (fiber) ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន។​
៩. ជួយ​​​ការពារ​ជំងឺ​ឆ្លង​ផ្សេង​ៗ៖ ទាំង​វីតាមីន​​ K វីតាមីន​ C និង​សារធាតុ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​នឹង​ជួយ​ឲ្យ​រាង​កាយ​​រឹងមាំ​ជៀស​ពី​ជំងឺ​ផ្សេង​ៗ​បាន៕

·   0

Wednesday, March 29, 2017

ឱកាសការងារថ្មី ៦៣ កន្លែង ពីធនាគារ អេស៊ីលីដា បានមកដល់ទៀតហើយ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និង លូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជា ធនាគារឯកទេសនៅឆ្នាំ ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៥៨ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។ ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនឥណទានសកម្ម ៤១៤.០០០នាក់ និង អតិថិជនផ្ញើប្រាក់ជាង ១.៦៨០.០០០នាក់ ។ ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗ របស់ធនាគារ ការិយាល័យធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិកជិត ១២.០០០នាក់ និង ត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើស និស្សិតមានបរិញ្ញាបត្រពី មហាវិទ្យាល័យច្រើនជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និង កម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។
ធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ភេទប្រុស ឬស្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខតំណែងដូចខាងក្រោម ៖
១. ភ្នាក់ងារឥណទាន ចំនួន ៣១ នាក់
២. ភ្នាក់ងារទីផ្សារ ចំនួន ១៩ នាក់
៣. បុគ្គលិកផ្នែកអភិវឌ្ឍន៍ផ្នែកទន់ ចំនួន ០៥ នាក់
៤. ជំនួយការភ្នាក់ងារទីផ្សារ ចំនួន ០៨ នាក់

សូមចុច លើមុខតំណែងនិមួយៗ ដែលលោកអ្នកចាប់អារម្មណ៍ខាងលើ ដើម្បីមើលព័ត៌មានលំអិត ទាក់ទងទៅនឹង លក្ខខ័ណ្ឌ និង គុណវុឌ្ឍិ នៃការជ្រើសរើស របស់មុខតំណែងនិមួយៗនោះ។

ពាក្យស្នើសុំ ចាប់ផ្តើមទទួលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧ នៅគ្រប់សាខាខេត្ត-រាជធានី ។ វិសោធនកម្ម ត្រូវធ្វើនៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី ។

លោកអ្នកអាច ទាញយកពាក្យសុំបំរើការងារតាមដំណរខាងក្រោមនេះ៖

●ទាញយកពាក្យសុំបំរើការងារ សម្រាប់មុខដំណែងខាងលើ សូមចុចត្រង់នេះ
●ទាញយកពាក្យសុំបំរើការងារ (សម្រាប់មុខងារ អ្នកបើកបររថយន្ត ជំនួយការបម្រើអតិថិជន) សូមចុចត្រង់នេះ
●ដើម្បីមើលទំរង់បំពេញពាក្យគំរូ សូមចុចត្រង់នេះ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់មក៖ ផ្នែកជ្រើសរើសបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្ស របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានអាសយដ្ឋាន៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៥៤០ អ៊ីម៉ែល ៖ hr.recruit@acledabank.com.kh។

បញ្ជាក់ជាថ្មី៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យកណ្ដាល ឬតាមសាខារបស់ធនាគារ ។
·   0

ពេលកំពុងមករដូវ ស្ត្រីមិនគួរធ្វើរឿងទាំងអស់នេះទេ វាអាចគ្រោះថ្នាក់ដល់ជីវិត!

នៅពេល​ជិត​ដល់​រដូវ​ម្ដងៗ ស្ត្រី​បន់ស្រន់​ឱ្យតែ​ការ​មក​រដូវ​ងាយស្រួល​ដល់​ពួកគេ​ប៉ុណ្ណោះ ប៉ុន្ដែ​វា​មិនអាច​ទៅរួច​ឡើយ​។​  ​    ​ប្រសិនបើ​អ្នក​គឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ដ្រី​ទាំងឡាយ ដែល​មក​រដូវ​ឈឺចាប់ គឺ​មានរឿង​មួយចំនួន​ដែល​អ្នក​មិន​ត្រូវធ្វើ​។​  ​  
​១. ការរួម​ភេទ​ដោយ​មិនបាន​ការពារ ៖ អ្នក​មិនត្រូវ​រួមភេទ​ឡើយ​នៅពេល​មាន​រដូវ​។ យ៉ាងណាមិញ ប្រសិនបើ​អ្នក​ចង់ទៅ​ហើយ អ្នក​ត្រូវការពារ​ចៀសវាង​ឆ្លង​មេរោគ​។​  ​  
​២. ការ​រំលង​ម៉ោង​អាហារ ៖ ការ​រំលង​ម៉ោង​អាហារ​នៅពេល​មាន​រដូវ​គឺជា​រឿង​គ្រោះថ្នាក់​។ អ្នកធ្លាក់​ឈាម​ច្រើន ដូច្នេះ​មានតែ​អាហារ​ទេ​ទើប​ជួយ​បង្កើន​គ្រាប់​ឈាម​ទាំងនោះ​ឡើងវិញ​។​  ​  
​៣. ធ្វើ​ការងារ​ធ្ងន់ ៖ ក្នុងករណីនេះ​អ្នកនឹង​ទទួលរង​ឈឺក្រពះ​និង​ខ្នង ត្រូវ​ប្រាកដថា​ចៀសវាង​ការធ្វើការ​ធ្ងន់​។​
៤. បរិភោគ​អាហារ​គ្មាន​ជីវជាតិ ៖ អ្នក​អាច​បរិភោគ​ច្រើន ប៉ុន្ដែ​មិនមែន​អាហារ​ដែល​គ្មាន​ជីវជាតិ​ដល់​អ្នក​នោះទេ​។ ហើយ​ការបរិភោគ​អាហារ​គ្មាន​ជីវជាតិ​កណ្ដាលយប់ នឹង​បង្ក​ឱ្យ​អ្នក​ឈឺក្រពះ​ផងដែរ​។​  ​    ​
៥. ការងារ ៖ ប្រសិនបើ​អ្នកធ្វើ​ជា​បុគ្គលិក ក៏​មិន​មានន័យថា​ត្រូវ​ធ្វើការ​រហូត​នោះដែរ​។ ការ​មក​រដូវ​ធ្វើឱ្យ​អ្នក​ពិបាក ដូច្នេះ​ដាក់ពាក្យ​សុំច្បាប់ ២-៣ ថ្ងៃ​ឈប់សម្រាក​។ ចំណុច​នេះ​ផងដែរ នៅ​បណ្ដាល​ប្រទេស​អឺរ៉ុប​មួយចំនួន​ក៏បាន​បង្កើត​ថ្ងៃ​ឈប់សម្រាក​ដល់​អ្នក​មក​រដូវ​ផងដែរ​ក្នុងពេល​បច្ចុប្បន្ន​។​
៦. នៅ​ដល់​យប់​ជ្រៅ ៖ វា​គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត​ដែល​អ្នក​ត្រូវ​ចៀសវាង ព្រោះ​នៅពេល​រដូវ​មកដល់​អ្នកនឹង​មា​នក​ន្លែ​ង​ណាមួយ​ក្នុង​រាងកាយ​ជួប​បញ្ហា​។ ដូច្នេះ​រាងកាយ​ត្រូវការ​សម្រាក​ដើម្បី​ស្ដារ​កន្លែង​ដែលមាន​បញ្ហា​ទាំងនោះ​៕
ប្រភព៖ KhmerRead
·   0

Facebook បញ្ចេញ​មុខងារ Stories លើ​កម្មវិធី​ចំបង​!


ប្រិយមិត្តភាគច្រើន ធ្លាប់បានឈឺក្បាលម្តង រួចមកហើយ ជាមួយនឹង មុខងារ Stories នេះ នៅលើកម្មវិធី Messenger ដោយកាលនោះ Facebook បានបញ្ចេញ អោយប្រើប្រាស់ សាកល្បង នៅលើ កម្មវិធី Messenger ដើម្បីចង់ដឹងពី ស្ថិតិ និងមតិ នៃការ ប្រើប្រាស់ របស់អ្នក ប្រើប្រាស់ ជុំវិញ ពិភពលោក។ ហើយចំពោះ លទ្ធផល ដែលទទួលបាន គឺវាពិតជា ស្មុគស្មាញ មែនទែន ដោយទទួលបាន Feedback មកយ៉ាងច្រើន ដូចៗគ្នាថា វាចេះ វាចុះ ពិបាកប្រើ។
ដោយសារតែ បែបនេះ ពេលនេះ Facebook បានដោះស្រាយ វាចោលហើយ ដោយបានយក មុខងារ Stories នេះមកដាក់ នៅលើក្បាល ខាងមុខ ក្នុងកម្មវិធី Facebook ផ្ទាល់តែម្តង ដែលវាមើលទៅ ស្អាត ទាក់ទាញ និងស្រួល ប្រើប្រាស់ ម្យ៉ាងដែរ និយាយទៅ ស្រួលជាងពេល នៅក្នុងកម្មវិធី Messenger។

គួរបញ្ជាក់ដែរថា មុខងារនេះ អាចអោយយើង ធ្វើការ អាប់ឡូត/បង្ហោះ រូបភាព ក៏ដូចជា វីដេអូ ដោយមិនចាំបាច់ សំរិតសំរាំងឡើយ។ ហើយបន្ថែមពីនេះ ទៅទៀត ក្នុងរយៈពេល 24h គឺវានឹង ធ្វើការ លុបរូប/វីដេអូ ដែលបានបង្ហោះ រួចចោល ដោយស្វ័យប្រវត្តិ តែម្តង។
មុខងារនេះ បានបើកអោយប្រើប្រាស់ ជាផ្លូវការហើយ ដូចនេះ ដើម្បីទទួលបាន មុខងារនេះ គឺគ្រាន់តែ ចូល ទៅកាន់ Playstore (សម្រាប់ Android) ឬ Appstore (សម្រាប់ iOS) ហើយធ្វើការ អាប់ដេត កម្មវិធី Facebook នោះ អ្នកនឹង ទទួលបាន វាជាក់ជា មិនខាន។
·   0

Tuesday, March 28, 2017

iOS 10.3 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះទៅ?



iOS 10.3 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះទៅ?
នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ អាប់ដេត iOS 10.3 ហើយ ដែលកំណែប្រែ ចុងក្រោយនេះ វាមានបន្ថែម មុខងារថ្មីៗច្រើនណាស់ ដែលអ្នក ប្រើប្រាស់ គ្រប់រូបគួរពិចារណា អាប់ដេត ទាំងអស់គ្នា កុំមើលរំលង អោយសោះ។ កំណែអាប់ដេតនេះ​ ត្រូវបានបើកអោយ សាកល្បង ប្រើប្រាស់ អស់រយៈពេល ជាច្រើន សប្តាហ៍មកហើយ ទម្រាំបើកអោយ ប្រើជាសាធារណៈ ហេតុដូច្នេះហើយ វាអាចនឹង មិនមាន បញ្ហាអ្វីកើត ឡើងនោះទេ កុំបារម្ភអី។
មានអ្វីថ្មីនៅក្នុង iOS 10.3 ខ្លះ?
-យើងអាចស្វែងរកទីទាំងកាស AirPods ​រឺមើលទីតាំងចុងក្រោយ របស់វា តាមកម្មវិធី Find My iPhone បាន ហើយក៏អាច បញ្ចាអោយវា ចេញសម្លេងដើម្បី ងាយស្រួលរក។
-មុខងារ Siri ធ្វើកំណែអាប់ដេត ជាច្រើន ដូចជាអាច អោយយើង កក់សំបុត្រ ឆែកមើល វិក្ក័យប័ត្របង់ប្រាក់ អាចឆែកមើល សាំងក្នុងរថយន្ត និងពត៌មាន រថយន្តជាដើម។
-បង្ហាញផ្ទៃ Settings ថ្មីកន្លែង Apple ID
-បង្ហាញអាកាសធាតុរៀងរាល់ម៉ោង ដោយគ្រាន់តែសង្កត់ លើអេក្រង់ ជាលក្ខណៈ 3D Touch
-ឆែករកមើលទីតាំង កន្លែងដែលយើង បានចតរថយន្ត
-និងមានកំណែអាប់ដេតតូចៗជាច្រើនទៀត ទាក់ទងទៅនឹង Siri និងមុខងារ CarPlay

មុខងារថ្មីៗជាច្រើនរបស់វា ហាក់បីដូចជា មិនមាន អត្ថប្រយោជន៍ប៉ុន្មានទេ សម្រាប់ប្រជាជន កម្ពុជារបស់យើង ព្រោះអី Siri វាមិនមាន ភាសាខ្មែរ ហើយទាក់ ទងទៅនឹង ការបង់ប្រាក់ និងមុខងារ CarPlay ជាដើមនោះ គឺសឹងតែ គ្មានអ្នកប្រើ តែម្តង។ តែវាល្អ សម្រាប់អ្នក ដែលកំពុងតែ ប្រើប្រាស់កាស AirPods ព្រោះយើង លែងបារម្ភថា ខ្លាចវាជ្រុះបាត់ និងភ្លេចនៅកន្លែង ណាទៀតឡើយ។ បន្ថែមពីលើ នេះទៀត វាក៏ដោះស្រាយ បញ្ហាតូចតាចជាច្រើន ផងដែរ ដែលជួយអោយ ការប្រើប្រាស់ កាន់តែមានស្ថេរភាព ជាងមុន។
កំណែអាប់ដេតនេះ មានទំហំជាង 600mb ដែលយើងអាច ធ្វើការអាប់ដេត ដោយចូលទៅ Settings > General > Software Update ក៏បាន រឺមួយក៏ធ្វើការ អាប់ដេត តាមរយៈកម្មវិធី iTunes ក៏បាន។ សម្រាប់ឧបករណ៍ ដែលអាច អាប់ដេតបានវិញ គឺមានច្រើន ចាប់ពី iPhone 5s, iPad mini 2 និង iPad 4 ឡើងទៅ។
·   0