Saturday, April 8, 2017
ឆ្នាំមុនៗ មានអន្សមយក្ស តែសង្ក្រាន្តឆ្នាំនេះមាន ចាប៉ីដងវែងយក្ស និងសំបុកមាន់យក្ស ត្រូវបានគេទាយថាសប្បាយជាងឆ្នាំមុនៗទៀត
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រារព្វធ្វើឡើងរៀងរាល់ឆ្នាំនៅលើទឹកដីអង្គរខេត្តសៀមរាប ធ្វើអោយបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបានបទពិសោធន៍ថ្មី ពីការចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ តាមរយៈការរៀបចំរបស់សហភាពសហពន្ធ័យុវជនកម្ពុជា។ ការកត់សំគាល់ឃើញនោះគឺ កាលពីឆ្នាំមុនៗព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែងតែនាំយកអ្វីដែលប្លែក និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដួចកាលពីឆ្នាំ២០១៥ នំអន្សមយក្ស ត្រូវបានគេកត់ត្រាចូលក្នុងកំណត់ត្រាពិភពលោកផងដែរ។
ក្នុងឆ្នាំតែមួយនោះដែរ ការរាំចង្វាក់ម៉ាឌីហ្សុន បំបែកកំណត់ត្រាក៍បានទទួលជោគជ័យផងដែរ ហើយឆ្នាំ២០១៧នេះ អង្គរសង្ក្រាន្តក៍បាននាំយក “ចាប៉ីដងវែងខ្នាតធំ និងសំបុកមាន់ខ្នាតធំ” បង្ហាញដល់បងប្អូនមហាជនក៍ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។ ដែលកម្មវិធីអង្គរសង្ក្រាន្ត និងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ រហូតដល់ ១៦ ខែមេសា ឆ្នាំ២០១៧ នេះហើយ។ សូមបងប្អូនកុំភ្លេចទៅចូលរួមណា៕
ប្រភព៖ Khmer Note














