Saturday, April 1, 2017

ចង់ដឹងទេថា ហេតុអីបានជាទឹកមុខ"Rain"មិនញញឹមសោះ ពេលមកស្រុកខ្មែរ


 នៅក្នុងការប្រគុំតន្រ្តីដែលបានប្រារព្ធធ្វើឡើង នៅ កោះ ពេជ្រ កាលពីថ្ងៃទី​ ៣០ ខែមីនា កន្លងផុតទៅនេះ ដោយមានវត្តមានកំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េ លោក Jung Ji Hoon ហៅបុរសសង្ហា Rain ដែលបានរងការរិះគន់យ៉ាងចាស់ដៃ ដោយសារតែទឹកមុខគ្មានស្នាមញញឹមមកកាន់អ្នកគាំទ្រទាល់តែសោះ ហើយខុសដាច់ស្រលះ​ពីនាង Jessie J ដែលធ្លាប់មកកាន់ស្រុកខ្មែរ កាលពីប៉ុន្មានឆ្នាំមុនកន្លងផុតទៅ ។
ដោយយោងតាមមតិភាគច្រើនរបស់អ្នកគាំទ្រ ចេះតែឆ្ងល់ថា ហេតុអីបានជាមុខរបស់តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះ ហាក់បីដូចជាមិនចង់ញញឹមទាល់តែសោះហើយក៏ដូចមានកង្វល់នៅក្នុងចិត្តម៉េចមិនដឹងនោះទេ ។ ប៉ុន្តែការពិតទៅមានមតិភាគច្រើនរបស់ Fans នៅកម្ពុជាបានឲ្យដឹងថា ការបញ្ចេញទឹកចិត្តមិនសប្បាយចិត្តរបស់ លោក Rain ចំពោះប្រជាជនខ្មែរបែបនេះ ដោយសារតែលោក “មិនបាននៅជាមួយនិងប្រពន្ធជាទីស្នេហាចំថ្ងៃខួបកំណើតរបស់នាង ពោលគឺថ្ងៃពិសេសរបស់នាង Kim Tae Hee គឺថ្ងៃទី ២៩ ខែមីនា នេះតែម្តង តួយ៉ាងគឺជាថ្ងៃដែលតារាចម្រៀងរូបមកកាន់ស្រុក នៅយប់ថ្ងៃទី ២៩ កន្លងផុតទៅនេះ ដូច្នេះហើយទើបធ្វើឲ្យលោកមិនសប្បាយចិត្ត រហូតញញឹមលែងចេញបែបនេះ ម្យ៉ាងវិញទៀតលោកមិនបាននៅក្បែរនាងនិងឆ្លងថ្ងៃកំណើតលើកទី ១ ជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធទៀតផង” ។
ទោះបីជាយ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាប៉ានស្មានរបស់ ក្រុមអ្នកគាំទ្រមួយចំនួនធំប៉ុណ្ណោះ សម្រាប់មូលហេតុពិតប្រាកដ យើងក៏នៅមិនទាន់បានដឹងច្បាស់ដូចគ្នា មានតែរង់ចាំការបកស្រាយពី លោក Rain ដោយផ្ទាល់ប៉ុណ្ណោះ ។
ចុះប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះរឿងនេះ តើលោក Rain ពិតជានឹកប្រពន្ធរហូតគ្មានអារម្មណ៍ញញឹមមកកាន់អ្នកគាំទ្របែបនេះ?
ប្រភព៖khmerpowers




·   0

បាតុភូតធម្មជាតិចំនួន៣ នឹងគ្របដណ្តប់លើប្រទេសកម្ពុជានាប៉ុន្មានថ្ងៃខាងមុខនេះ!

  យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា បាតុភូតធម្មជាតិចំនួន៣ ដែលក្នុងនោះមាន កំណួចខ្យល់ ដែលបក់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពាធខ្ពស់ខ្សោយ និងការបំភាយកម្តៅចេញពីសំបកផែនដី នឹងជួបគ្នានៅក្នុងបរិយាកាស នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ។
 ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលលិខិតជូនដំណឹងទាំងស្រុង ដូចខាងក្រោម:





·   0

Friday, March 31, 2017

​ក្រុមហ៊ុន​សំណង់​មួយ​របស់​អាមេរិក​បង្ហា​ញ​ប្លង់​អគារ​ញាក់សាច់​! អគារ​ទាំងមូល​គឺ​សាងសង់​ពីលើ​អាចម៍ផ្កាយ​សំ​យ៉ុង​មក​ផែនដី​វិញ​


    ​ខណ្ឌ Manhattan នៃ​ក្រុង​ញូវយ៉ក គឺ​ពោរពេញ​ទៅដោយ​អគារ​ខ្ពស់ៗ​ប៉ុន្តែ​ទីក្រុង​នេះ​នៅតែ​មានការ​រឹតបន្តឹង​អំពី​កម្ពស់​នៅ​ខណ្ឌ​នានា​។​

​    ​ដើម្បី​គេចចេញ​ពី​បញ្ហា​ទាំងនេះ ក្រុមហ៊ុន​វិស្វកម្ម Clouds Architecture Office នៅ​ទីក្រុង​ញូវយ៉ក បានស្នើ​ឡើង​នូវ​អគារ​កប់​ពពក​ដែល​ព្យួរ​ពី​ខ្សែកាប​ភ្ជាប់​ជាមួយ​អាចម៍ផ្កាយ​។ ដោយហេតុថា​អគារ​នេះ​នឹងមិន​ប៉ះ​ដី អ្នក​រចនា​និយាយថា អគារ​នេះ​នឹង​គេច​ផុតពី​ការ​រឹតបន្តឹង​កម្ពស់​សំណង់​។​

​    ​ដោយមាន​ឈ្មោះ "Analemma Tower" អគារ​នេះ​អាច​នឹង​ក្លាយជា​សំណង់​ខ្ពស់​ជាងគេ​នៅលើ​លោក ប៉ុន្តែ​គេ​គ្មាន​ផែន​សាងសង់​វា​ចេញ​ជា​រូបរាង​ទេ​។ លោក Ostap Rudakevych បាន​ប្រាប់ Business Insider យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​បាន​បង្កើត​នូវ​ការ​រចនា​នេះ​ឡើង​ដើម្បី​ស្រមើល​ស្រមៃ​ពីអ្វី​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​៕






ប្រភព៖ KhmerRead
·   0

ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រៀប​ដូច​បាន​ជា​“​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

   ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺ​ខ្លួនប្រាណ​ឬ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

   ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែល​ជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះ​ឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅ​មុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មាន​ការប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕  

ឆ្នាំថោះ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួល​ផល​លំបាក​អ្វីមួយ​កើតឡើង​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅ​ពេល​នេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹង​មាន​ច្រើន​ជាង​នេះ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វី​មួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូល​មក​លុកលុយ​ច្រើន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើត​រឿង​ជម្លោះ​វិវាទ​ណាស់​៕

   ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​ឬ​ប្រាក់កាស​អ្វីមួយ​តែង​ឆ្លើយតប​ដូច​គាប់​បំណង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿន​លឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕

   ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ការចរចា​អ្វី​មួយ​ក៏​ច្រើន​ត្រូវ​គេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវ​គេ​រិះគន់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិន​ត្រូវ​ប្រកាន់​ចិត្តខ្លាំង​ដាក់​ខ្លួន​នោះ ទើប​ពុំ​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង​៕

   ឆ្នាំមមី ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​មាន​ការខកចិត្ត​ច្រើន​ជាង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ា​យក្តី មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

   ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ថ្ងៃនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពី​ព្រោះ​គេ​ងាយ​បង្ក​រឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិន​ត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​មាន​អតិថិជន​ជំពាក់​ប្រាក់​កាស​ហើយ​ចង់​ទារបំណុល​ពី​នរណា​ម្នាក់​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​ ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែម​ទៀត​៕

  ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​គប្បី​ប្រញាប់ប្រញាល់​បំពេញ​ពុំ​នោះ​អ្នក​ដទៃ​គេ​នឹង​មាន​ប្រៀប​ហើយ​វ៉ា​មុខ​វិញ​ពុំខាន​។​ក្នុង​ពេល​នេះ​សម្រាប់​ស្ត្រី​សុខភាព​មិន​ប្រសើរ​ទេ​គឺ​ងាយ​កើត​បញ្ហា​យាយី​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន​ស្រួល​និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕
  
ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ក្នុង​មួយ​ថ្ងៃៗ​តែង​មាន​រឿង​នេះ​រឿង​នោះ​ចូល​មក​រៀងរហូត​ដូចនេះ​ប្រការ​ដែល​សំខាន់​គឺ​ឱ្យ​យើង​ចេះ​អត់ធន់​តស៊ូ​ប៉ុណ្ណោះ​ទើប​ប្រសើរ​។​ថ្ងៃនេះ​ដែរ​បើ​ទោះបី​លោកអ្នក​ជួប​បញ្ហា​តែបើ​ចេះ​ធ្វើការ​ដោះស្រាយ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល​ជោគជ័យ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

   ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល​ខ្លះៗ​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុង​ពេល​នេះ​លោក​អ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះនាំ​កើត​ឧបទ្រព​ចង្រៃ​ការរ​ស់​នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំនោះ​ទេ​នឹង​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ជាក់​ជា​ពុំខាន​៕

  ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ នេះ​ស្ត្រី​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​បុរស​មិន​ថ្វី​ទេ​ពីព្រោះ​ថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់​ដូច្នេះ​ហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​តែ​យ៉ាងណា​ការ​បាក់បែក​ក៏​ងាយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕
·   0

Thursday, March 30, 2017

Shareបន្ទាន់មានអ្នកណាចង់បានកូនស្រីភ្លោះទាំងពីរយកទៅចិញ្ចឹមទេ?

Shareបន្ទាន់មានអ្នកណាចង់បានកូនស្រីភ្លោះទាំងពីរយកទៅចិញ្ចឹមទេ?ឪពុកម្តាយពួកគាត់គ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់ហើយសូមជួយShareបន្តផងក្រែងលោមានអ្នកណាចង់បានកូនស្រីមើលទៅគួរអោយអាណិតណាស់នៅតូចប៉ុណ្ណឹងសោះមិនគួរក្លាយជាក្មេងកំព្រាបែបនេះឡើយ។
សួស្តីពុកម៉ែបងប្អូន សូមមេត្តាជួយសង្គ្រោះដល់ទារកភ្លោះទាំងពីរនេះយកតែបុណ្យក្នុងឆ្នាំថ្មីនេះផង់ នាងទើបតែមានអាយុ2ខែត្រូវម្តាយស្លាប់ចោលទុកអោយរស់ជាមួយយាជរាកក្រីក្ររ ពុំមានលុយទិញទឹកដោះគោអោយចៅទេ ទារកទាំងពីរនេះរស់នៅក្នុងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាកភ្នំ ខេត្តព្រៃវែង ៕
បើបងប្អូនមានបំណងចង់ជួយអាចទាក់ទង់ : 092336898 , 0967779838
·   0

កាន់តែងាយស្រួលសម្រាប់បងប្អូនពលករខ្មែរនៅប្រទេសកូរ៉េជាមួយសេវាកម្មថ្មីរបស់ធនាគារអេស៊ីលីដា


នាពេលថ្មីៗនេះធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសសេវាកម្មថ្មីគឺផ្ញើប្រាក់ពីប្រទេលកូរ៉េខាងត្បូងមកកម្ពុជាកាន់តែងាយស្រួលតាមរយៈប្រព័ន្ធ SWIFT  ដែលសហការជាមួយ Payone និង ធនាគារHana របស់ប្រទេសកូរ៉េខាងត្បូង។
ហើយអ្វីដែលពិសេសទៀតនោះធនាគារ​អេស៊ីលីដា បានផ្តល់​ជូន​តម្លៃ​ពិសេស សម្រាប់​ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
សូម​អញ្ជើញ​មក​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​ផ្ទេរ​ប្រាក់​ទៅ/​ទទួល​ប្រាក់​ពី សាច់​ញាតិ/​បង​ប្អូន បាន​ទូទាំង​ពិភព​លោក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​ទូរស័ព្ទ​លេខ (បម្រើ ២៤​ម៉ោង)៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣។
·   0

ស្ពាយប្រាក់រាប់មុឺនដុល្លាដើរមើលជំងឺ តាមពិតពេទ្យទេវតានៅជិតបង្កើយសោះ តែគ្រប់គ្នាមើលរំលង!


គល់​ខ្ទឹម​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​​ក្នុង​ចំណោម​ស្ត្រី​មេផ្ទះ​ដើម្បី​បន្ថែម​រសជាតិ​ និង​ក្លិន​អាហារ​ឲ្យ​កាន់​តែ​ឈ្ងុយឆ្ងាញ់​។​ បន្ថែម​ពី​លើ​នេះ​ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ទៀត​​​យើង​មិន​នឹក​ស្មាន​ដល់​ផង​ដែរ៖

១. ជំនួយ​បេះដូង៖ ដោយ​សារ​វា​មាន​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (antioxidants) និង​វីតាមីន​ C ច្រើន​ ថែម​ទាំងអាច​ជួយដល់​បន្ថយ​សម្ពាធ​ឈាម​បាន​កាន់​តែ​ប្រសើរ​​ ហើយ​ក៏​​អាច​ជួយ​បន្ថយ​អត្រា​ជំងឺ​បេះដូង​ដែរ។
២. ជួយ​ដល់​ឆ្អឹង៖ វីតាមីន​ C និង​ K អាច​ក្លាយ​ជា​ជំនួយ​ពិសេស​សម្រាប់​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំល្អ។​
៣. ជួយ​ដល់​ស្បែក៖ វា​ជួយ​ឲ្យ​រាងកាយ​យើង​ផលិត​ កូឡាជែន​ (collagen) ដែល​ជួយ​ឲ្យ​ស្បែក​យើង​កាន់​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ។​
៤. ជា​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​ដ៏​មាន​ប្រសិទ្ធភាព គល់​ខ្ទឹម​ក៏​​​ពិសេស​ក្នុង​ការ​ប្រឆាំង​ជំងឺ​ផ្ដាសាយ​ ព្រម​ទាំង​ជំងឺ​ឆ្លង​មួយ​ចំនួន​ទៀត​ផង​ដែរ។​
៥. ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ៖ មិន​ត្រឹម​តែ​ជំនួយ​ការ​ឲ្យ​មើល​​​ឃើញ​ច្បាស់​​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​​បន្ថយ​អត្រា​នៃ​​បញ្ហា​​ភ្នែក​ដែរ។​
៦. បន្ថយ​អត្រា​ជំងឺ​មហារីក វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៀត​​បើ​យើង​​ញ៉ាំ​គល់​ខ្ទឹម​នេះ​ជាមួយ​អាហារ​សុខភាព​ផ្សេងៗ​​ឲ្យ​បាន​ត្រឹម​ត្រូវ។​
៧. គ្រប់គ្រង​ជាតិ​ស្ករ ក្រៅ​ពី​ជួយ​​ភ្នែក​ និង​កាត់​បន្ថយ​អត្រា​ជំងឺ​មហារីក​ហើយ​ គល់​ខ្ទឹម​​ក៏​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ដែរ​ព្រោះ​វា​អាច​បង្កើន​ អាំងសុយលីន​ (Insulin) ធម្មជាតិ​បាន។
៨. ជំនួយ​​ការ​រំលាយ​អាហារ បើ​អ្នក​​មាន​បញ្ហា​ជាមួយ​ការ​រំលាយ​អាហារ​ អ្នក​គួរ​តែ​ញ៉ាំ​គល់​ខ្ទឹម​នេះ​បន្ថែម​ព្រោះ​វា​មាន​សារជាតិ​ ហ្វៃបើ (fiber) ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន។​
៩. ជួយ​​​ការពារ​ជំងឺ​ឆ្លង​ផ្សេង​ៗ៖ ទាំង​វីតាមីន​​ K វីតាមីន​ C និង​សារធាតុ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​នឹង​ជួយ​ឲ្យ​រាង​កាយ​​រឹងមាំ​ជៀស​ពី​ជំងឺ​ផ្សេង​ៗ​បាន៕

·   0