Featured Articles
All Stories

Friday, May 19, 2017

ឆ្នាំខាល ថោះ មមែ និង រកា មានពេលទេ? អានបន្តិចមើល!!

ប្រហែលជាពាក់កណ្តាលខែឧសភានេះ ឆ្នាំខាល ថោះ មមែ និង រកា នឹងមានអ្វីត្រូវចូលក្នុងជីវិត របស់អ្នក ទន្ទឹមនឹងនោះ មានអ្នកខ្លះត្រូវបានទទួលពរជ័យពីទេវត្តាឆ្នាំថ្មីអ្វីខ្លះ?

ឆ្នាំខាល៖ ក្នុងថ្ងៃ ១៣ ដល់ ១៥ ខាងមុខនេះ ជោគសំណាងអ្នក ពិតជាល្អ ត្រចះត្រចង់ ខ្លាំងណាស់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ គំនិតភ្លឺស្វាង និងស្ងប់ស្ងាត់ល្អ ដែលអាចធ្វើឲ្យអ្នកអាច ដឹកនាំដំណើរការការងាររបស់អ្នក ប្រព្រឹត្តិទៅបានយ៉ាងល្អផងដែរ ជាពិសេសអ្នកនឹងទទួលបានពរសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទេវតាឆ្នាំថ្មីឆ្នាំរកានេះ ពោលគឺ មាសប្រាក់ សំណាង និង សុភមង្គល ក្នុងជីវិត ។

ឆ្នាំថោះ៖ ក្នុងថ្ងៃ ១៣ ខាងមុខនេះ ស្របគ្នាជាមួយនឹងពេលវេលាដែលជោគសំណាងរបស់អ្នកកំពុងតែកើនឡើងជាបន្តបន្ទាប់នោះ វានឹងក្លាយជាថ្ងៃល្អមួយសម្រាប់អ្នកព្រោះលាភ និង ទ្រព្យនឹងធ្វើដំណើរសំដៅមករកអ្នក ព្រមគ្នា ហើយ ហេតុដូចនេះអ្នកគប្បីធ្វើចិត្តឱ្យល្អ កុំឆាប់ខឹង ត្រូវចេះអត់ធ្មត់ឱ្យបានច្រើនដម្បីកុំខាតលាភ ។ ប្រសិនបើមានមនុស្ស មកអុជអាល នាំចិត្តអ្នកឲ្យក្តៅក្រហាយ ចូរអ្នកចាត់ទុកវាជាសុបិន្ត ឬក៏ផ្សែងហើរកាត់មុខចុះ កុំគិតទុក អូសបន្លាយឲ្យវែងឆ្ងាយ ព្រោះអាចនាំស៊យដល់អ្នកទៅវិញ ។

ឆ្នាំមមែ៖ នៅថ្ងៃខ្ទង់ ១៣ ឬ ១៤ ខាងមុខនេះ ដំណើរការផ្លូវជីវិតរបស់អ្នកនឹងប្រព្រឹត្តទៅដោយរលូន ព្រោះសំណាងអាក្រក់ដែលធ្លាប់បានកើតឡើងលើអ្នក នឹងត្រូវរលាយផុតទៅក្នុងថ្ងៃនោះហើយ ដោយសារតែទេវតាទេពទ្រព្យ និងលោកយាយសំណាង កំពុងតែដើរតាមអ្នកហើយ។ មិនតែប៉ុណ្ណោះអ្នកក៏មានមនុស្សផ្ទុយភេទម្នាក់ តាមជួយជ្រោមជ្រែងអ្នកជានិច្ចផងដែរ ។

ឆ្នាំរកា៖ ក្នុងថ្ងៃ ១៣ ខាងមុខនេះ ជាមួយនឹងសុភវិនិច្ឆ័យ សុច្ចរិតភាព និង ភាពថ្លៃថ្នូរ របស់អ្នក វាបានធ្វើឲ្យអ្នក ប្រព្រឹត្តដំណើរជីវិតរបស់អ្នក ទៅមុខ ដោយរលូន និងមិនមានសត្រូវ តាមយាយី រំខាន អ្នក ឡើយ ហើយក្នុងថ្ងៃនេះផងដែរ អ្នកនឹង មានដំណឹងល្អមកពីទីឆ្ងាយផងដែរ អ្នកគួរ តែត្រៀមខ្លួន ឲ្យរួចរាល់ និងញញឹមសា្វគមន៍វាចុះ ។

·   0

Saturday, April 8, 2017

ឆ្នាំមុនៗ មានអន្សមយក្ស តែសង្ក្រាន្តឆ្នាំនេះមាន ចាប៉ីដងវែងយក្ស និងសំបុកមាន់យក្ស ត្រូវបានគេទាយថាសប្បាយជាងឆ្នាំមុនៗទៀត


ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រារព្វធ្វើឡើងរៀងរាល់ឆ្នាំនៅលើទឹកដីអង្គរខេត្តសៀមរាប ធ្វើអោយបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបានបទពិសោធន៍ថ្មី ពីការចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ តាមរយៈការរៀបចំរបស់សហភាពសហពន្ធ័យុវជនកម្ពុជា។ ការកត់សំគាល់ឃើញនោះគឺ កាលពីឆ្នាំមុនៗព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែងតែនាំយកអ្វីដែលប្លែក និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដួចកាលពីឆ្នាំ២០១៥ នំអន្សមយក្ស ត្រូវបានគេកត់ត្រាចូលក្នុងកំណត់ត្រាពិភពលោកផងដែរ។
ក្នុងឆ្នាំតែមួយនោះដែរ ការរាំចង្វាក់ម៉ាឌីហ្សុន បំបែកកំណត់ត្រាក៍បានទទួលជោគជ័យផងដែរ ហើយឆ្នាំ២០១៧នេះ អង្គរសង្ក្រាន្តក៍បាននាំយក “ចាប៉ីដងវែងខ្នាតធំ និងសំបុកមាន់ខ្នាតធំ” បង្ហាញដល់បងប្អូនមហាជនក៍ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។ ដែលកម្មវិធីអង្គរសង្ក្រាន្ត និងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ រហូតដល់ ១៦ ខែមេសា ឆ្នាំ២០១៧ នេះហើយ។ សូមបងប្អូនកុំភ្លេចទៅចូលរួមណា៕









ប្រភព៖ Khmer Note
·   0

Wednesday, April 5, 2017

ប្រវត្តិ ពិធីបុណ្យចូលឆ្នាំខ្មែរ



 មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក ។ យើង​​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។ ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភគវតីសភាសាលា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។
●ឈ្មោះទេពធីតាមហាសសង្ក្រាន្ត និងគ្រឿងអាភរណៈ

- ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
- ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
- ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
- ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
- ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
- ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
- ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក
●ទំនៀមចូលឆ្នាំ
ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្តត ​។
តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ​ដែល​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា "សាមញ្ញសសង្ក្រាន្តត" (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្តត) ។ មហាសង្ក្រាន្តត​ ដែល​ប្រើ​របៀប​គន់​គូរ​តាម ​ចន្ទគតិ ​ហៅថា "អាយន្តសង្ក្រាន្តត" (ពេល​ដែល ​ព្រះអាទិត្យ ​ដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ ចន្ទ​គតិ ​ដោយ​យោង​ទៅ​ ​សុរិយគតិ ព្រោះ​ ចន្ទគតិ​ មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិ ​ច្រើន ។ ចំណែក​ឯ ​ថ្ងៃ​ចូលឆ្នាំ​តាម ​ចន្ទគតិ​ មិន​​ទៀង​ទាត់​ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​ ។ ប៉ុន្តែ​ នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខ ​ទេ ។ ដូចនេះ​ សង្ក្រាន្តត ​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ ។
ពិធី​ផ្សេងៗ ដែល​ប្រជាជន​​ខ្មែរ​​រៀបចំ​តាម​ប្រពៃណី​​ មាន​ដូច​ត​ទៅ ៖ ​ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង​ ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ ​។ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី​ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​ ។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ ​។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖
ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។
ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ភិក្ខុ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។
●វាលុកចេតិយ
ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។
●រួមអានិសង្ស
ព្រះ​បរម​សាស្តា​ទ្រង់​បាន​សំដែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​ដាច់ ឆ្នាំ​ចាស់ ចូល​ឆ្នាំថ្មី ដោយ​ពិស្តារ​ អ្នក​ដែល​បាន ផ្ងូត​ទឹក​ឲ្យ​មាតា​ បិតា គ្រូ​ឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏​មហិមា សំបូរ​ដោយ​រតនៈ​ ៧ ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​ដែល​មាន​រូប​ឆោម​ល្អ និង សំបូរ​ដោយ​ចតុរង្គសេនា ជាអ្នកបាន​សេចក្តី​សុខ​គ្រប់​យ៉ាង ។ អ្នក​ដែល​បាន​លែង​សត្វតិរច្ឆាន ដូចជា​ មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែលបាន​លេងសត្វអំបាលនោះ អ្នក​នោះ​រមែង​ជា​អ្នក​មាន​អាយុ​យឺន​យូរ ជា​អ្នក​មាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុង​កាល​ទាំង​ពួង​ប្រកប​តែ​សេចក្តី​សុខ ។ ដោយ​ផល្លានិសង្ស​ដែល​បាន​ស្រង់​ព្រះ​សង្ឃ អ្នក​នោះ​ទោះទៅកើតក្នុងភពណាៗ​រមែង​មាន​រូប​ឆោម​ល្អ​ជា​ទី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ​ ជា​អ្នក​មាន​សំបុរកាយ​ផូរផង់ ជា​ទី​គាប់​ចិត្ត​ជាទីគួរ​ឲ្យ​មើល ជា​អ្នក​មាន​ប្រាជ្ញាស្រួច ជា​អ្នក​ក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះ​ចប់​នូវ​ព្រះបិដក ជា​អ្នក​មាន​អាយុ​យឺន​យូរ​រាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវ​គណញាតិ សុទ្ធ​តែ​ជា​អ្នក​ឧត្តម​ថ្លៃ​ថ្លា។ ទាំង​នេះ​ជា​អានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំង​នោះ ។
●អានិសង្សវាលុកចេតិយ
ក្រៅពី មហាសំការសូត្រ នៅមាននិទាន​មួយ​ទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់​តែងជាភាសាខ្មែរ​យូរ​លង់​ណាស់​មក​ហើយ ​មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ វេលាឆ្លង វាលុកចេតិយ គេច្រើនយក​រឿងនេះទេសន៍ ។ ក្នុង​រឿង​អានិសង្ស​វាលុកចេតិយ​នោះ និទាន​​មួយ​​ក្នុង​​ចំណោម​​និទាន​​ទាំង​ ៣ នោះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍ គឺ ៖
និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ ពាណិជ​ ដែល​ទៅ​ជួញ​ជា​មួយ​គ្នា បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ ឧទ្ទិសជាតំណាង​ ចូលាមុណីចេតិយ ដែល​​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ​ ​នៅ​ឋាន​ត្រៃត្រឹង្ស​ ។ ស្រេច​ហើយ​ពួក​ពាណិជទាំង​​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ ៣ ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​​បន្ត​ទៀត ។ បារិកពោធិសត្វ និង ​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ ហើយបានទៅកើតជាទេវ​បុត្រ​នៅ​ឋាន​សួគ៌ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​សួគ៌ បាន​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ និង ត្រា​រាប់​ពុំ​បាន​ឡើយ​ ។ ក្នុង​​ទី​បំផុត ​បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ​អំណាច​ផល្លានិសង្ស ដែល​បាន​សាង​ វាលុកចេតិយ ។
វិភាគ​ និង​កំណត់​សម្គាល់៖
បើ​អ្នក​អាន​វិភាគ​បន្តិច​លើ​សាច់​រឿង​និទាន​នេះ គេ​អាច​រក​ឃើញ​ថា​ វា​ប្រហែល​ជា​រឿង​និទាន​​ដែល​ប្រឌិត​ឡើង​ដោយ​​ពួក​អ្នក​កាន់​​លទ្ធិព្រាហ្មណ៍ ឬ​ពួក​អ្នក​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​​ ដែល​ប្រជាជន​នៅ​ប្រទេស​ឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់​មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម ។ល។ គោរព​រាប់ទុក​​ថា​ជា​ពុទ្ធសាសនា​របស់​ខ្លួន ។ ពុទ្ធសាសនា​និកាយ​មហាយាន​​មាន​ទស្សនវិជ្ជា​និង​កិច្ច​បូជា​​ស្រដៀង​គ្នា​នឹង​លទ្ធិព្រាហ្មណ៍​ ដោយ​លាយ​ចម្រុះ​ជា​មួយ​នឹង​កិច្ច​ខាង​សាសនា​របស់​ជនជាតិ​ដើម​របស់​អ្នក​ស្រុក​នៃ​ប្រទេស​ទាំង​នោះ​ផង ។ ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន គេ​សង្កេត​ឃើញ​មាន​ភាព​ខុស​គ្នា​ច្រើន​​ទាំង​ខាង​ទ្រឹស្តី និង ការ​អនុវត្ត ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​​ ដែល​មាន​វប្បធម៌ និង ​សាសនា​ដើម​​របស់​មនុស្ស​ម្ចាស់​ស្រុក​ផ្សេង​ៗ​គ្នា​ ។​​ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​មាន​ការ​បែក​ខ្ញែក​ជា​ច្រើន​និកាយ​បន្ត​ទៅ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា​មហាយាន សូម្បី​នៅ​ទីបេ​​​ក៏​មាន​និកាយ​ធំ​ៗ​ចំនួន​ ៤ និង​និកាយ​តូច​ៗ​ច្រើន​ទៀត ។ ពួក​គេ​​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ពោធិសត្វ​ច្រើន​រាប់​មិន​អស់ ដែល​ទុក​ដូច​ជា​កប៉ាល់ (យានធំ)​ កំពុង​រង់​ចាំ​ជួយ​ស្រោច​ស្រង់​ចម្លង​​មនុស្ស​យក​ទៅ​ដាក់​នៅ​ស្ថាន​ សុខាវតី (Sukhavati or Pure Land) ដែល​គេ​ជឿ​​ថា​ជា​ស្ថាន​​ស្ថិត​នៅ​ចម្ងាយ​មួយ​លាន​គីឡូម៉ែត្រ​ភាគ​ខាងលិច​ផែន​ដី ដែល​នៅ​ទី​នោះ​មាន​ព្រះ​ពុទ្ធ​មួយ​អង្គ​​ព្រះ​នាម​ អមីតាភៈ (Buddha Amitabha)។ ពួក​គេ​បង្រៀន​ថា​ ព្រះ​ពុទ្ធ​​ អមិតាភៈ បាន​សន្សំ​កុសល​រាប់​ម៉ឺន​ជាតិ​ទើប​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ដែល​កំពុង​គង់​មាន​ជីវិត​នៅ​ឯ​ស្ថាន​ សុខាវតី ។ ពួក​អ្នក​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​​ជឿ​ថា​ បើ​មនុស្ស​ណា​ម្នាក់​បាន​សូត្រ​ឈ្មោះ​ព្រះ​ពុទ្ធ​ អមិតាភៈ ឲ្យ​បាន​ដប់​ដង​មុន​ពេល​ស្លាប់​​ ពេល​នោះ​គេ​នឹង​បាន​ទៅ​កើត​នៅ​ស្ថាន ​សុខាវតី ។ អ្នក​បួស​នៅ​ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន​ ជាពិសេស​នៅ​ទីបេ ត្រូវ​ស្បថ​ (ទាំង​អស់​មានចំនួន ៤៨) ថា​បើ​ខ្លួន​បាន​ក្លាយ​ជា​ព្រះ​ពោធិសត្វ​ពេល​ណា​ គេ​មិន​ត្រូវ​ចូល​ទៅ​ស្ថាន​ សុខាវតី​ចោល​មនុស្ស​លោក​ទេ ពោល​គឺ​នៅ​រង់ចាំ​ចម្លង​មនុស្ស​លោក​ឲ្យ​អស់​ពី​ផែនដី​ទៅ​ដាក់​ទី​នោះ​សិន​ ទើប​ខ្លួន​អាច​ចូល​ទៅ​តាម​ក្រោយ ។ ក្នុង​រាល់​អំពើ​ និង ការ​បង្រៀន​ទាំង​អស់ ពួក​គេ​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ​ ករុណា (compassion) ពោល​គឺ​ការ​ផ្សាយ​មេត្តា​ចំពោះ​គ្រប់​សត្វ​ទាំង​អស់​ ជា​ពិសេស​មនុស្ស ។​ សង្ឃ​ក្នុង​និកាយ​នេះ​មិន​ឆាន់​សាច់​សត្វ​ទេ ព្រោះ​ពួក​លោក​យល់​ថា​​វា​គឺ​ជា​​ទង្វើ​ដែល​​​លើក​ទឹក​ចិត្ត​ដល់​ការ​សម្លាប់​សត្វ​មាន​ជីវិត​បន្ត​ទៀត ។​ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា​ឲ្យ​ដឹង​ខ្លះ​ៗ​នូវ​ទ្រឹស្តី, ជំនឿ និង កិច្ច​នានា​នៃ​ពុទ្ធសាសនា​មហាយាន ? យើង​ត្រូវ​តែ​សិក្សា​ឲ្យ​យល់​ខ្លះ​ ព្រោះ​ខ្មែរ​ក៏​ធ្លាប់​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​ដែរ ហេតុ​នេះ​ហើយ​ទើប​​​យើង​ឃើញ​មាន​និទាន​ឬ​ជាតក​ច្រើន​រាប់​សឹង​មិន​អស់​ដែល​ពោល​សរសើរ​ពី​អានិសង្ស​អស្ចារ្យ​​នៃ​ទាន​​នេះ​ឬ​ទាន​នោះ​ សូម្បី​តែ​វត្ថុ​ទាន​តែ​​បន្តិច​ក៏​អាច​បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​ រស់​នៅ​ក្នុង​​​វិមាន​ស្កឹម​ស្កៃ​ បើ​កើត​នៅ​លើ​​ផែនដី​ក៏​បាន​ជា​មនុស្ស​មាន​អំណាច​ផុត​គេ​​ប្រកប​ដោយ​​អ្នក​បម្រើ​ ឬ​ប្រពន្ធ​រាប់​មិន​អស់​ ។ ការ​បង្រៀន​បែប​នោះ​​គឺ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​ការ​ឲ្យ​វត្ថុ​ទាន និង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​​ និង​ប្រតិបត្តិ​តាម​ធម៌​ពិត​របស់​ព្រះ​ពុទ្ធ​ទេ ។ វា​ជា​ការ​បង្រៀន​ដែល​នាំ​ឲ្យ​មនុស្ស​ច្រើន​នាក់​យល់​ច្រឡំ​ថា​ជា​ពាក្យ​របស់​ព្រះ​ពុទ្ធ​ ។
និទានទី ២ ដំណាលពី​នាយ​នេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប សំលាប់​សត្វ​បរិភោគ​តាំង​ពី​តូច​រហូត​ដល់​ចាស់​ មិន​ដែល​បាន​ធ្វើ​បុណ្យ​​ម្តងសោះ​ ។ នា​ថ្ងៃ​មួយ មានភិក្ខុ​សង្ឃ ១​រូប នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់​ ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះគិតរួច​ហើយ ភិក្ខុ​អង្គ​នោះ​ក៏គ្រង​ចីវរ​កាន់​យក​នូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង ពុន​បាយ ១​កញ្ចប់​ចេញ​​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ​ដង ។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​​ទទូច​សុំ ។ អត់មិនបាន​ក៏​រំលែក​បាយ ១ ពំនូត​ប្រគេន ។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល​ ឬ យមភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះបានធ្វើបុណ្យខ្លះ​ទេ ? នាយ​នេសាទ​តប​ថា ៖ មិន​បាន​​ធ្វើ​​បុណ្យ​​ទេ ធ្វើ​តែ​បាប​តាំង​ពី​តូច​មក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅ​ភ្លើង​នរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមក​​វិញ​ យមបាល​នឹក​ឆ្ងល់ ក៏សួរ​បញ្ជាក់​ថែម​ទៀត ។ ទទួល​នាយនេសាទក្រលេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ​ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើបឆ្លើយថា កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​​ពំនូត​ដល់ភិក្ខុ ១រូប​ដែរ ។ ពួកយមបាល​​ប្រាប់​ថា បើ​ដូច្នេះ​អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯឋានសួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃ​ទី ៨ យើង​នឹង​យក​ខ្លួន​មកទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ ។ ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏បាន​ទៅ​កើត​នៅ​ឋាន​សួគ៌​ ឈ្មោះថា អន្នំលោកង្សិន៍​​ទេវបុត្រ មានទំហំ ១២ យោជន៍​បរិបូ​ណ៌ទៅ​ដោយ​សម្បត្តិ​ និង ស្រី​ទេព​កញ្ញា​បំរើ​ត្រៀប​ត្រា​ មាន​នាង​សុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍​​ទេវបុត្រ​សោយ​សម្បត្តិ​​បាន ៦ ថ្ងៃ នឹក​ឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខ​ទោមនស្ស​ពន់​ពេក​ ហើយចូល​ទៅ​​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱរ៉ៃ ឃើញ​ដូច្នេះ​ ក៏​ចូល​ទៅ​សួរ​អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយ​រឿង​ប្រាប់​តាំង​​ពី​ដើម​រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួង​លោម​ថា បើដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះ​ពុទ្ធ​សំដែង​ថា​ «ទោះ​អ្នក​ណា​ធ្វើ​បាប​អម្បាលម៉ាន​ក្តី បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុកចេតិយ​ធ្វើ​បុណ្យ​ឆ្លង ហើយ​និងង​រួច​អំពី​​កម្ម​ពៀរ​នោះ​ហោង» ហេតុ​នេះសូម​ព្រះអង្គ​ធ្វើ​តាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍​ទេវបុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់​ការ​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ ថ្ងៃ​នោះ ។ លុះ​ដល់​ថ្ងៃទី​ ៨ វេលាព្រឹកព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​​អន្នំលោកង្សិន៍​ទេវបុត្រ​ឲ្យ​ចេញ​មក គ្រា​នោះ​អន្នំលោកង្សិន៍ទេវបុត្រ​គេច​មុខ​ចេញ ទុក​ឲ្យ​នាង​សុវណ្ណឱរ៉ៃ​ចេញ​មក​ទទួល ។ នាង​បដិសេធ​​​យមបាល​ ដោយ​​​​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ​ ។ នាង​អះ​អាង​ថា​៖ ស្វាមីរបស់​​យើង​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ ។ បាបកម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅតែត្រូវការយកខ្លួន​គាត់​ទៅធ្វើទោស ចូរ​​រាប់​ខ្សាច់​ ១​ពែង​នេះឲ្យ​អស់ ​ទើប​អាច​យក​ទៅ​បាន​ ។ យមបាល​តប​ថា ៖ មិន​សល់​ក្រ​អ្វី​ទេ ការ​រាប់​ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួច​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ ។ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​ពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅទៅ​ជា​គំនរ​យ៉ាង​ធំ​កំពស់​ស្មើ​ចុង​ត្នោត ​តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល​ គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ ​។ ពួក​យម​បាល​ទាល់​ចំណេះ​នឹង​រាប់​ត​ទៅ​ទៀត​ ក៏​នាំគ្នា​ត្រលប់​ទៅយមលោកវិញ ។ រីឯ​អន្នំលោកង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល​អង្វែង​ត​មក​ទៀត ។ គាត់​មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ដូច​​ដែល​យមបាល​កំនត់​ទុក​នោះ​ទេ ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​​ហើយ ។
និទានទី៣ ដំណាល​អំពៅ​ចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះ​តែ​ទៅ​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ​ប្រលាក់​ទៅ​ដោយ​ដីខ្សាច់រាល់ថ្ងៃ ទាល់​តែ​គេ​ហៅ​ថា «ចៅកំជិល​ខ្សាច់​» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គ​ចុះមកធ្វើ​ជា​ប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាង​​ទេព​ធីតា​ទេ ។ ទើប​ព្រះ​នាង​ទៅរកម្តាយ​ឪពុក​ចៅ​កំជិល​ខ្សាច់ ដោយ​បាន​ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឲ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​​ខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់​ទាល់​​តែ​ព្រម​យក​ ។ ចៅ​កំជិល​ខ្សាច់ តាំងពីបាននាងទេព​ធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាត​បាត ផូរផង់ ល្អ​ជាង​ពីមុនមក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សំអាត ទាំង​សមរម្យ​គ្នានឹងប្រពន្ធនោះ​ណាស់ ។ ទាល់តែ​ល្បីកេរ្តិ៍ឈ្មោះ​ទៅថា ចៅកំជិលខ្សាច់បាន​​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នាណា​ស់ ។ គ្រា​​នោះ​​ពួក​​មន្ត្រី​សេនាបតី​ជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់​ផែនដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់​គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅកំជិលខ្សាច់សមគួរ​​ជា​ព្រះរាជាម្ចាស់ផែនដី ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ផែន​ដី ។ បុស្បុក​ក៏ទៅត្រូវលើចៅកំជិល​ខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យ​សោយរាជ្យ ព្រមទាំងនាងទេពធីតា ។ ផល​ដែល​ជា​ទិដ្ឋធម្មវេទនីយ​ដូច្នេះ លោកថាបានដោយ​ហេតុដែលបានពូនភ្នំខ្សាច់នោះ ។ កាល​កើត​មានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះ​ហើយ​ពួកខ្មែរ​យើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់​បច្ចុប្បន្នកាល ។
●បំបួសភ្នំ
លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឲ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់​សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើន​​ព្រះ​បរិត្ត​ នៅ​ធម្មសាលា​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់ ។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយទៅជាន់រំលង ឬ​រំលាយ​មុន​គេ​ផ្សឹក​ ទុក​ត្រូវ​ទទួល​បាប ។
☆ ​កំណត់​សម្គាល់៖
តាម​ការ​​ពិនិត្យ​មើល​ និង វិភាគ​នូវ​កិច្ច​ខាង​សាសនា​ទាំង​អស់​ ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ពូន​ភ្នំ​ខ្សាច់​​ឬ​កិច្ច​ដទៃ​ទៀត​​ខាង​សាសនា យើង​អាច​សន្និដ្ឋាន​បាន​ថា​ វា​ជា​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​បន្សល់​ទុក​នៅ​ក្នុង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ ព្រោះ​ខ្មែរ​បាន​ទទួល​រង​ឥទ្ធិពល​លទ្ធិព្រាហ្មណ៍​ជា​ច្រើនរយ​ឆ្នាំ ។ ដូច្នេះ​ ទោះ​បី​ជា​ខ្មែរ​បែរ​មក​កាន់​ព្រះ​ពុទ្ធសាសនា​ក៏ដោយ ក៏​ល្បែង​របាំ និង ប្រពៃណី​របស់​សាសនា​ព្រាហ្មណ៍​នៅ​បន្ត​មាន​សេសសល់​ក្នុង​ផ្នត់​គំនិត​ និង កិច្ច​នានា​ខាង​សាសនា​ផង​ដែរ ។ ​ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា ​ដើម្បី​រក្សា​ទុក​នូវ​កិច្ច​ទាំង​ឡាយ​ខាង​សាសនា​ព្រាហ្មណ៍​កុំ​ឲ្យ​សាប​សួន្យ​ អ្នក​និពន្ធ​បាន​ប្រឌិត​រឿង​ជា​ច្រើន​ដោយ​ភ្ជាប់​សាច់​រឿង​ទៅ​នឹង​តួអង្គ​ព្រះ​ពុទ្ធ ឬ​ព្រះ​ពុទ្ធសាសនា ។ នេះ​គឺ​ជា​សិល្បវិធី​ដូរ​សម្បក​វេច​ខ្ចប់​ទំនិញ​ចាស់ ឬ​ទំនិញ​លែង​មាន​ការ​ពេញ​និយម​ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទិញ ឲ្យ​នៅ​តែ​បន្ត​ជាវ​របស់​នោះ​ប្រើ​​ទៀត ។ វិធី​ងាយ​ស្រួល​សម្រាប់​សម្គាល់​រក​មើល​កិច្ច​ខាង​លទ្ធិព្រាហ្មណ៍​ដែល​បន្លំ​​ខ្លួន​ចូល​ក្នុង​កិច្ច​ខាង​ពុទ្ធសាសនា​ នោះ​គឺ​ការ​រក​មើល​ឲ្យ​ឃើញ​នូវ​រាល់​អន្តរាគមន៍​ពី​សំណាក់​តួអង្គ​អាទិទេព​​ណាមួយ​ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​សាមញ្ញ​ ឬ​ការ​រក​មើល​ឲ្យ​ឃើញ​សាច់​រឿង​ទាំង​ឡាយ​ណា​ដែល​គេ​តាក់​តែង​ឡើង​ឲ្យ​​តួ​អង្គ​ព្រះ​ពុទ្ធ​សម្តែង​ភាព​អស្ចារ្យ អាច​ហោះ​ឡើង​ស្ថាន​សួគ៌, ចុះ​ស្ថាន​នរក ឬ​អាច​ដឹង​កំណើត​របស់​ខ្លួន​រាប់​ម៉ឺន​ជាតិ ។
អ្នក​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ​បរិសុទ្ធ​​ ឲ្យ​តម្លៃ​ទៅ​លើ​​ប្រាកដ​និយម, លើ​ការ​ពិចារណា​ និង ពិសោធន៍​រក​ការពិត; ពួក​គេ​​បដិសេធ​ចោល​រាល់​អច្ឆរិយភាព​ (ភាព​អស្ចារ្យ)​ ដែល​គ្មាន​​តថភាព ឬ​មនុស្ស​និយម ។ ព្រះ​ពុទ្ធ​មិន​ដែល​ពោល​អួត​ខ្លួន​ថា​ជា​អាទិទេព​​​ អាច​បែរ​ត្រឡប់​ក្រោយ​​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស ឬ ឲ្យ​ពរ​មនុស្ស​ម្តង​ណា​សោះ ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​ៗ​ ចេះ​តែ​ប្រឌិត​រឿង​​​លើក​តម្កើង​តួ​អង្គព្រះ​ពុទ្ធ ។ ការ​ធ្វើ​ដូច្នោះ​គឺ​ជា​វិធី​​អួត​យក​ឈ្នះពួក​​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍ និង​ អ្នក​កាន់​សាសនា​ដទៃ​ទៀត ​ដែល​ពូកែ​អួត​សរសើរ​អាទិទេព​របស់​ពួក​គេ​​​ថា​ ​ជា​​អាទិទេព​អាច​​បង្កើត ​និង​​​​រំលាយ​ផែន​ដី​និង​លំហ​មេឃ​ រួច​បង្កើត​វិញ​តាម​អំពើ​ចិត្ត​, ឬ​អួត​ថា​ជា​ព្រះ​ពិត ​ឬ​ព្រះ​អង្គ​សង្គ្រោះ​ ដែល​​​បាន​​បង្កើត​​ផែន​ដី ​​និង​វត្ថុ​សព្វ​យ៉ាង​លើ​ផែន​ដី, ​​ឬ​ថា​អាច​ហោះ​ហើរ​ដើរ​លើ​អាកាស, ជ្រែក​ទឹក​ជ្រែក​ដី, ស្លាប់​ហើយ​រស់​វិញ, អាច​ចុះ​ស្ថាន​នរក ឬ​ឡើង​ស្ថាន​សួគ៌​តាម​​ចិត្ត, ឬ​ថា​​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ ​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជឿ​​​លើ​ព្រះ​នោះ​ ។
ព្រះ​ពុទ្ធបាន​​ទូន្មាន​ឲ្យ​សាវ័ក​ព្រះ​អង្គ​​យក​ធម៌​ ឬ ទ្រឹស្តី​​របស់​ព្រះ​អង្គ​មក​ពិចារណា បើ​ឃើញ​ថា​ត្រូវ​ក៏​យក​ទៅ​អនុវត្ត​ចុះ បើ​ឃើញ​​ត្រង់​ណា​ខុស​ ឬ​មិន​ទាន់​សម័យ​និយម ឬ​ក្បួន​វិទ្យាសាស្ត្រ ក៏​បោះ​ចោល​ទៅ​ ។ ព្រះ​ពុទ្ធ​បាន​ប្រដៅ​សាវ័ក​របស់​ព្រះ​អង្គ​ ក៏​ដូច​ជា​មនុស្ស​ជំនាន់​ក្រោយ​ ថា​កុំ​ឲ្យ​ជឿ​នរណា​ម្នាក់​ដោយ​សារ​តែ​គេ​ពោល​អួត​ខ្លួន​ថា​ជា​បណ្ឌិត ​ឬ​គ្រូ​អាចារ្យ​ ឬ​សាមណ​សង្ឃ ។ ព្រះ​ពុទ្ធ​បាន​ប្រ​ដៅ​​មនុស្ស​ឲ្យ​​ប្រើ​ប្រាជ្ញា (បញ្ញា) ដើម្បី​យក​សម្តី​មនុស្ស​នោះ ​ឬ​ព័ត៌​មាន​នោះ​ គម្ពីរ​នោះ ឬ​កិច្ច​វិធី​នោះ​ មក​ពិចារណា​ប្រៀប​ធៀប​ និង​ពិសោធ​​រក​ការ​ពិត​សិន សឹម​សម្រេច​ចិត្ត​ថា​គួរ​ជឿ​ ឬ​មិន​ជឿ​ ។ ព្រះ​ពុទ្ធ​បាន​បរិនិព្វាន (សោយ​ទិវង្គត) អស់​រយៈកាល​ជាង​ ២៥០០ ឆ្នាំ​ហើយ ។ កាល​​ព្រះ​អង្គ​ត្រាស់​ដឹង ព្រះ​អង្គ​បាន​សម្តែង​ទុក​ថា តថាគត​​ឈប់​​​វិល​ចូល​ក្នុង​រង្វង់ (វដ្ត) កើត​ស្លាប់​ៗ​​ (សំសារៈ) ដែល​​ជា​អន្ទាក់​ដែល​ពួក​មនុស្ស​កាន់​លទ្ធិព្រាហ្មណ៍​បាន​បង្កើត​ឡើង ​ដើម្បី​បោក​ប្រាស់ និង​គាប​សង្កត់​​ជន​សាមញ្ញ​ ទៀត​ហើយ (នោះ​គឺ​ការ​សម្រេច​និព្វាន) ។ ព្រះ​អង្គ​បាន​ហាម​មិន​ឲ្យសាវ័ក​របស់​ព្រះ​អង្គ​សាង​រូប​សំណាក​អ្វី​មួយ​, ឬ​​យក​រូប​កាយ​ ឬ​សំណល់​រូប​កាយ​របស់​ព្រះ​អង្គ ​ទៅ​ទុក​គោរព​បូជា​​ដូច​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍​បាន​ធ្វើ​ចំពោះ​តួ​អង្គ​អវតារ ​នៃ​អាទិទេព​របស់​ពួក​គេ​នោះ​ទេ ព្រោះរូប ​​ឬ​សំណល់​កាយ​របស់​ព្រះ​អង្គ​ ​​គ្មានសេស​​សល់​អ្វី​ជា​ខ្លឹមសារសម្រាប់​អ្នក​គោរព​ឡើយ ។ ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​ជា​ព្រះ​អរហន្ត​​​រួច​ហើយ គឺ​ព្រះ​អង្គ​បាន​ជា​បុគ្គល​ដែល​លះដាច់​​ហើយ​នូវ​វត្ថុ​សម្ភារៈ​សព្វ​យ៉ាង​កើត​ឡើង​ឬ​ច្នៃ​​​ឡើង​​ពី​វត្ថុ​បាន​ពី​​ផែន​ដីនេះ​​; ព្រះ​អង្គ​លែង​ជាប់​ជំពាក់​នឹង​សេចក្តី​ស្អប់, សេចក្តី​ស្រឡាញ់, ឬ​ពាក្យ​ពោល​សរសើរ ​របស់​មនុស្ស​សាមញ្ញ​ហើយ ។ លើស​ពី​នោះ​ទៀត ព្រះ​ពុទ្ធ​ក៏​បាន​បរិនិព្វាន​បាត់​ទៅ​ហើយ​ដែរ គឺ​លែង​មាន​​ឥន្ទ្រីយ៍​ទាំង​ ៦ (ភ្នែក, ត្រចៀក, ​ច្រមុះ, មាត់, អណ្តាត, កាយ, និង ចិត្ត) ដែល​អាច​ទទួល​ដឹង​រស​នៃ​​​វត្ថុ​សព្វ​​យ៉ាង ​ដូច​មនុស្ស​​មាន​ជីវិត​រស់​នៅ​ឡើយ ។ ចុះ​ហេតុដូច​ម្តេច​បាន​ជា​មនុស្ស​​ភាគ​ច្រើន​នៅ​​បន្ត​​ច្រៀង​សរសើរ​ព្រះ​អង្គ, នៅ​តែ​បូជា​ព្រះ​អង្គ​ដោយ​ភ្លើង​ទៀន​ និង ផ្សែង​ធូប​, នៅ​តែ​ដាក់​ដង្វាយ​ឬ​ចង្ហាន់​ប្រគេន​ព្រះ​អង្គ​​, បន្ត​សុំ​ខមាទោស​ចំពោះ​ព្រះ​អង្គ, នៅ​តែ​សន្សំ​ទុក​ និងបូជា​ចំពោះ​ឆ្អឹង​​របស់​ព្រះ​អង្គ​​ដែល​អគ្គី​បានឆាប​ឆេះ​​អស់​នោះ​​ទៀត​? កិច្ច​ទាំង​អស់​នោះ​គឺ​ជា​សំណល់​​ នៃ​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ​ដែល​មនុស្ស​នៅ​រស់​បាន​ទទួល​ប្រយោជន៍​បន្តិច​​ៗ​ម្នាក់​ ពី​ការ​ធ្វើ​កិច្ច​ទាំង​នោះ ។ កិច្ច​ទាំង​នោះ​មិន​មែន​ជា​កិច្ច​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទេ ព្រោះ​​មនុស្ស​ស្លាប់​គ្មាន​​សល់​ការ​ឈឺ​ចាប់, ការ​ស្រេក​ឃ្លាន, ការ​ចង់​បាន ​ឬ​វត្ថុ​​សម្រាប់​​​ទទួល​ទេ ​ប្រៀប​ដូច​ជា​​គោ​ងាប់​ដែល​មិន​អាច​ងើប​ឡើង​ឆី​ចំបើង ​និង​ទឹក​​ដែល​កសិករ​ដាក់​នៅ​ចំពោះ​មុខ​វា​នោះ​ដែរ ។ ​
●ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែង​តែ​ត្រួត​ត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និង​សុំ​សេចក្តី​សុខ​ចំរើន​តរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែក​ឋានទៅ មានមាតាបិតាជីដូន ជីតា​ព្រម​ទាំង​ញតិ​មិត្ត​ទាំង​អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការ​ថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា ។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់​បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា ។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាច​​​ម្តង​​ទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា ។ អាចារ្យបានបន្តពិធីនៅខាងក្រៅមុខ​ភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ ។ គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បីវេរ​ភត្ត​​ប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនា​ព្រះសង្ឃ​សំដែង​ធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ។
- ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ មាន​ការ​រៀបចំ​ដូច​តទៅ ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រព្រឹត្ដ​ទៅ​ ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ​ និង ដំណាំ​កសិកម្ម​ផ្សេងៗ ។ មុន​ពេល​ប្រារព្ធ ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំ​គ្រឿង​សម្ភារៈ​​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។
នៅ​ពេល​ចូល​ដល់​ថ្ងៃ​ទី ១ នៃ​ថ្ងៃ​បុណ្យ​ចូល ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជា ថ្ងៃ​មហាសង្រ្កាន្ត (sankranti) ។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធសាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ​ ។ ​គ្រឿង​រណ្ដាប់ មានដូច​ជា ៖ ទឹក​ផ្ដិល​អប់​ដោយ​ផ្កា, ទៀន ៥, ​ ធូប ៥, ផ្កា​ភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង ទៀន តាម​​គេហដ្ឋាន​​របស់​ខ្លួន ។ នៅ​ពេល​ដល់​​កំណត់​ថា​​ទេវតា​ឆ្នាំ​ថ្មី យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ ។
នៅ​ពេល​ចូល​ថ្ងៃទី​​ ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ ថា​ជា វារៈវ៍នបត ប្រជាជន​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។
​នៅ​ពេល​ចូល​​ថ្ងៃទី ៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ គេ​ហៅថា វារៈឡើងស័ក ឬ ថ្ងៃ​ឆ្លង ។ នៅ​ថ្ងៃនោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំសេចក្ដី​សុខ​ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ ។ ប៉ុន្តែនៅឆ្នាំនេះ ពិធីចូលឆ្នាំខ្មែរមាន៤ថ្ងៃ ទើបគេកំណត់យកថ្ងៃវារ:វនបតចំនួន២ថ្ងៃ!
~ អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ
តើ​ជនជាតិ​​ខ្មែរ​និយម​ចូល​ឆ្មាំ​ថ្មី នៅថ្ងៃ ខែ ឆ្មំាណា ?
​​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ទី ១៤ ខែ មេសា) ត្រូវ​​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ ។
តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ ថ្ងៃ​គឺ ៖ ថ្ងៃទី១ ​ជាថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើង​ស័ក ។
ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី ។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសិរី​សូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួក​គេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេ​បាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង ។ រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក ។
និមិត្ត​សញ្ញា​តំណាង​ឲ្យ​រាសី​ ឬ ខែ​នីមួយៗ​ក្នុង​ប្រក្រតីទិន​ខ្មែរ
ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍​ (លទ្ធិហ៊ីនឌូ) ទើប​ជនជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​ សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា ។ ​តាម​ក្បួន​តារាសាស្ត្រ​ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល​ និង​ នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ ។ គេ​យល់​ថា​​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​តាម​គន្លង​គោចរ​ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់​ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ ។
ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ​ (តារា) ជា​ច្រើន​នៅ​​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម​ឬ​​ពពែ​ឈ្មោល, គោឈ្មោល, រូប​មនុស្ស​ប្រុស​ស្រី​ពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ​ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ​ ត្រី​ឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះ​ហើយ​ទើប​ពួក​​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ​ (នក្ខត្តឫក្ស ឬ នក្សត្រ) ទាំង​នោះ​តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ ចំណែក ឬ ​ល្វែង(រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា​ មេសៈ ឬ​មេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬ​កញ្ញារាសី, តុលា ឬតុ​លារាសី, វិច្ឆិកៈ ឬ​វិច្ឆិករាសី, ធនុ ឬ​ធនុរាសី, មករៈ ឬ​មកររាសី, កុម្ភៈ ឬ​កុម្ភរាសី និង មីនៈ ឬ​មីនរាសី ។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​​មេសរាសី (ខែ​ មេសា) ជា​រាសី​ទី​មួយ​ ទើប​​ជនជាតិ​ខ្មែរ​ចាប់​គិត​​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ ចេត្រ តាម​លំអាន​រៀង​មក ។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ ។
បើ​តាម​ក្បួន​ចន្ទគតិ ខែ មិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី ។ តាម​ក្បួន​សុរិយគតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ មេសា ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី (Mina Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូលទៅ​កាន់​ ​មេសរាសី (Mesa Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម​ឬ​​ពពែ​ឈ្មោល) ។ ការ​ចរចេញ​របស់​​​​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុង​មួយ​ឆ្នាំ​មាន ១២ សង្ក្រាន្ត ។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​​កំណត់​យក​ មេសរាសី​ ជា​រាសី​ទី​មួយ (រាសី​តំបូង, រាសី​ក្បាល, ​រាសី​ធំ ឬ មហារាសី)ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ ​មេសា ​ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះ​អាទិត្យ​ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់​ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី ។
សព្វ​ថ្ងៃ​ ខ្មែរ​នៅ​បន្ត​ប្រើ​ប្រាស់​ក្បួន​គិត​ថ្ងៃ​ខែ​តាម​វិធី​ចន្ទគតិ និង សុរិយគតិ សម្រាប់​ការ​រៀប​ចំ​កិច្ច​ខាង​សាសនា ប៉ុន្តែ​​សម្រាប់​កិច្ចការរាជការ ខ្មែរ​​បែរ​មក​ប្រើ​ក្បួន​គិត​ថ្ងៃ​ខែ​ឆ្នាំ​តាម​គ្រិស្តសាសនា​ ​ដូច​បណ្តា​ប្រទេស​ទាំង​ឡាយ​នៅ​លើ​សាកលលោក​​ដែរ ដែល​យើង​នាំ​គ្នា​ហៅ​ថា ឆ្នាំ​សាកល ឬ គ្រិស្តសករាជ ។ ​
រឿងនិទានប្រវត្ដិពិធីបុណ្យចូលឆ្នាំ ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សទាំងអស់។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។ តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួច ទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។ សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖ • ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។ • ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។ • ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។ ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុជារៀងរាល់ ឆ្នាំ។ 1. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា 2. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគ 3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា 4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា 5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី 6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា 7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសាជារៀងរាល់ឆ្នាំពុំដែលខានឡើយ ៕ តាំងពី ចុល្លសករាជ គេបានបង្កើតទំរង់តាម ប្រតិទិនសុរិយគតិ ហើយបានយក ថ្ងៃនៃបុណ្យ ចូលឆ្នាំខ្មែរនៅ ខែចេត្រ ជាខែដែលប្រជាជន ទំនេរពីការងារស្រែចំការ។ មានរដូវបួន នៅក្នុង ប្រតិទិននៃ ឆ្នាំសុរិយគតិ គឺ រដូវរងារ រដូវផ្ការីក រដូវក្ដៅ និង សរទរដូវ ប្រជាជនខ្មែរ បានអនុវត្ត យកខែទីប្រាំ គឺខែចេត្រ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ តាមធម្មតា ត្រូវនឹងថ្ងៃទី១៣ ខែ មេសា ឬ ពេលខ្លះត្រូវចំថ្ងៃទី ១៤ ខែមេសា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ គឺបានបង្ហាញតាមតារាសាស្ត្រមហាសង្ក្រាន ហើយអូស បន្លាយ ក្នុងរយះពេលបីថ្ងៃ។ ថ្ងៃទី១ ហៅថ្ងៃ មហាសង្ក្រាន ថ្ងៃទី២ ហៅថ្ងៃ វារវនបត និងថ្ងៃទីបីហៅថ្ងៃវារឡើងសក្ដិជាថ្ងៃដែលគេសន្មតថាមានឬទ្ធិជាងគេ។
ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រាត់៕នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ៕ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត៕ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។ ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ៕
ប្រភព៖Wikipedia
·   0

Tuesday, April 4, 2017

របៀប​រៀបចំ​​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​ត្រឹមត្រូវ​ទៅ​តាម​ប្រពៃណី​ខ្មែរ​


តាម​ប្រពៃណី​ទំនៀមទម្លាប់​ក្នុងពិធីបុណ្យចូលឆ្នាំ ប្រជាជន​ខ្មែរ តែង​រៀប​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​ហើយ​រណ្ដាប់​ទទួល​ទេវតា​នេះ ​តាម​​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ​ប៉ុន្តែ​ក្នុង​ការ​រៀបចំ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ គ្រួសារ​ខ្លះ​ក៏​បាន​រៀបចំ​ត្រូវ​ទៅ​តាម​ក្បួន​តម្រា​ត្រឹមត្រូវ ចំណែក​ឯ​គ្រួសារ​ខ្លះ​ក៏​រៀបចំ​​មាន​ការ​ខ្វះ​ចន្លោះ​ខ្លះ​​។ ​តើ​រណ្ដាប់​ទទួល​ទេវតា​ដ៏​ត្រឹម​ត្រូវ​ ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ​?
តាម​ការ​ឱ្យ​ដឹង​ពី លោកតា​អាចារ្យ​រៀបចំ​ពិធី​ក្រុង​ពាលី ​ គង់ ណេរ ដែល​ដឹង​ពី​រៀង​នេះ​ច្បាស់​បាន​ឱ្យ​ដឹង​ថា ​តាម​ទំនៀម​ពី​បុរាណ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជា​អាទិ៍​បាយ​សី ៩​ថ្នាក់​​មួយ​គូ បាយ​សី​ ៧​ថ្នាក់​មួយ​គូ បាយសី​៥​ថ្នាក់​មួយ​គូ បាយសី ៣​ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ ទៀន​៥ ធូប​៥ លាជ​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​មួយ​គូ​។ ​បន្ថែម​លើ​ពី​នេះ​ទៀត ត្រូវ​ដាក់​ចេក​នួន​ ចេក​ណាំវ៉ា ដាក់​លើ​ជើង​ពាន​១​គូ ផ្លែ​ឈើ​១១​មុខ​ដាក់​លើ​ជើង​ពាន​១១​​គូ ដូង​ឡៅ​១​គូ​ និង​ទឹក​ស្អាត​ពីរ​កែវ​។
លោក​តា​អាចារ្យ​រូប​នេះ ក៏​បាន​ប្រាប់​​ទៀត​ថា ចំពោះ​ប្រជាជន​សាមញ្ញ​ធម្មតា​គួរ​ធ្វើ​បាយសី​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន ទៀន​ប្រាំ ​ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​ល្មម​សម​គួរ​ដែរ​។ ​ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជាជន​ទូទៅ ​គួរ​រៀបចំ​ឱ្យ​បាន​ ៣​មុខ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ​គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។
លោក​តា​អាចារ្យ គេង់ ណេរ ប្រាប់​ទៀត​ថា ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​គ្រួសារ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​៕





·   0

ជួយ share ចែកគ្នាដឹងផង! វិធីធ្វើតេស​ទឹកឃ្មុំ​សុទ្ធ ឬ​មិន​សុទ្ធ កុំអោយ​ចាញ់បោក​អ្នកលក់


បើ​យើង​គ្រាន់តែ​មើលនឹងភ្នែកដោយ​មិន​បាន​ធ្វើការ​ធ្វើការពិសោធន៍អ្វីសោះ វា​​ពិតជា​ពិបាក​ដឹងថា​ទឹកឃ្មុំ​សុទ្ធ ឬក៏​មិនសុទ្ធ​ណាស់។ ដូច្នេះហើយ​​ តើត្រូវ​ប្រើ​វិធីអ្វីខ្លះ​ដើម្បី​ឲ្យដឹងថា​ទឹកឃ្មុំ​របស់​អ្នក​សុទ្ធ ឬមិនសុទ្ធ? ទោះបីជាយ៉ាងណានៅតែមាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែលអ្នកអាច​ធ្វើតេស្តដឹងថា​ទឹក​ឃ្មុំ​សុទ្ធ ឬមិនសុទ្ធ។

ធ្វើតេស្ត​ដោយប្រើទឹក
វិធីមួយយ៉ាង​មានប្រសិទ្ធិភាព​ដើម្បីឲ្យ​ដឹងថា ទឹកឃ្មុំ​របស់​អ្នកសុទ្ធ ឬមិន​សុទ្ធ។ ចាក់​ទឹកឃ្មុំ ១ ស្លាបព្រាបាយ​ចូល​ទៅ​ក្នុងទឹក ១ កែវ។ ប្រសិនបើ​អ្នក​ឃើញ​ថា​វារលាយ ទឹកឃ្មុំ​នេះ​មិន​សុទ្ធ​ទេ ព្រោះវា​រលាយ​នៅ​ក្នុងទឹក។ ទឹកឃ្មុំ​សុទ្ធតែង​តែកើត​ជាដុំៗ​នៅពេលចាក់​ចូល​ទៅ​ក្នុងទឹក។

ធ្វើតេស្ត​ដោយប្រើភ្លើង
ត្រូវមានការ​ប្រុងប្រយ័ត្ន​ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ​ប្រើវិធីនេះ។ ទឹកឃ្មុំ​ជារបស់​ដែល​ដុតឆេះ។ យក​ទានដែល​មាន​ប្រឆេះអំបោះ​កប្បាស រួចចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ប្រឆេះនោះ។ ឥលូវ​ដុត​ភ្លើង។ ប្រសិនបើ​ប្រឆេះ​ចាប់​ផ្តើម​ឆេះឡើង បានន័យ​ថា​ទឹកឃ្មុំ​សុទ្ធ។ បើ​មិន​ដូច្នេះ​ទេ ប្រាកដ​ជាមាន​វត្តមាន​ទឹកក្នុង​ទឹកឃ្មុំជាពុំខាន។

ធ្វើតេស្ត​ដោយ​ប្រើក្រដាស
អ្នកត្រូវយក​ក្រដាស​ផ្តិត។ ចាក់ទឹកឃ្មុំ ១ ដំណក់​ពីលើក្រដាស។ ប្រសិនបើ​ទឹកឃ្មុំ​មិនសុទ្ធទេ ក្រដាស​នឹង​ស្រូបយក​ទឹកឃ្មុំ។ ទឹកឃ្មុំសុទ្ធ​នឹង​មិន​ជ្រាបចូល​ក្រដាស​ឡើយ។

ធ្វើតេស្ត​ដោយ​ប្រើក្រណាត់
ចាក់ទឹកឃ្មុំ ២-៣ ដំណក់​លើ​ក្រណាត់។ ទឹកឃ្មុំ​មិនសុទ្ធ​នឹង​ជ្រាបចូល​ក្រណាត់។ អ្នកក៏​អាច​សាកល្បង​រកទឹកឃ្មុំ​សុទ្ធ​ដោយ​ប្រើវិធី​ផ្សេង។ សម្អាតទឹកឃ្មុំ​ចេញ​ពីលើក្រណាត់។ ប្រសិន​បើ​អ្នក​ឃើញ​ថា គ្មាន​ស្នាម​ប្រឡាក់​លើក្រណាត់​ទេនោះ បញ្ជាក់​ថា​វាជា​ទឹកឃ្មុំសុទ្ធ។

ធ្វើតេស្ត​ដោយ​ប្រើ​ជាតិ​អាល់កុល
យក​ទឹកឃ្មុំ និង​ជាតិ​អាល់កុល​ក្នុង​បរិមាណ​ស្មើគ្នា រួច​ចាក់​ចូល​ក្នុង​កែវមួយ។ ទឹកឃ្មុំសុទ្ធ​នឹង​កើតជាដុំៗ ចំណែក​ឯទឹកឃ្មុំ​មិនសុទ្ធ​នឹង​រលាយ​ក្នុង​ទឹកអស់។ ប្រសិន​ទឹកឃ្មុំ​មិន​សុទ្ធ អ្នក​នឹង​ឃើញថា​ទឹក​មិនថ្លា​ឡើយ ក្រោយពេល​ធ្វើពិសោធន៍រួច។

ធ្វើតេស្តដោយ​ដុតកម្តៅ
អ្នកប្រហែល​ជាធ្លាប់​បាន​លឺកន្លងមក​ថា ទឹកឃ្មុំ​មិនត្រូវ​ឲ្យដុតកម្តៅ​ឡើយ។ ព្រោះកម្តៅ​អាច​ធ្វើឲ្យ​ទឹកឃ្មុំពុល។ តែទោះបីជា​យ៉ាង​ណាក៏ដោយ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​បង្ហាញ​ពីការពិត​នៃបញ្ហា​នេះបាន​ឡើយ។ ដូច្នេះ យកទឹកឃ្មុំ​បន្តិច​ដុតកម្តៅ។ ទឹកឃ្មុំសុទ្ធ​នឹងក្លាយ​ជាស្ករ ឯទឹកឃ្មុំ​មិនសុទ្ធវិញ​អ្នក​អាច​មើល​ឃើញ​មានពពុះ។

ធ្វើតេស្ត​ដោយ​ប្រើនំប៉័ង
សាកល្បង​វិធីនេះ​ចំពោះអាហារ​ពេលព្រឹក​របស់​អ្នក។ ទឹកឃ្មុំ​សុទ្ធតែងតែ​ធ្វើឲ្យ​នំប៉័ង​រឹង។ ប្រសិនបើ​មិនមែន​ជាទឹកឃ្មុំ​សុទ្ធទេ នំប៉័ង​នឹងក្លាយ​ជាសើម ហើយ​ទ្រោម។ វាក្លាយ​ជាបែបនេះ​ដោយសារ​តែ​មាន​ជាតិសំណើម។

ហិតក្លិន
អ្វីដែល​សំខាន់​បំផុត ប្រសិនបើ​ទឹកឃ្មុំរបស់​អ្នក​មិនសុទ្ធទេ វា​នឹង​ធុំក្លិន​ជូរ។ អ្នក​ក៏អាចមើល​ឃើញពពុះសៗ​នៅលើទឹក​ឃ្មុំផងដែរ។ យល់ល្អត្រូវ​បោះវា​ចោល​ភ្លាមៗ។ ទឹក​ឃ្មុំ​សុទ្ធ​មាន​ក្លិន​ស្រាល៕
·   0

Monday, April 3, 2017

ថ្ងៃកំណើតរបស់អ្នក អាចប្រាប់អ្នកអំពីអត្តចរិត​​ និង ជោគ​វាសនា ព្រមទាំង លេខសំណាង ថ្ងៃសំណាង និង ថ្ងៃស៊យ

ថ្ងៃ​កំណើត​​របស់​​មនុស្ស​ម្នាក់​ៗ​គឺ​​ជា​ចំណុច​ពិសេស​មួយ​ដែល​​​​​​គេ​អាច​​​​ទស្សន៍ទាយ​​ដឹង​ពី​​អត្តចរិត​​ និង ជោគ​វាសនា​មួយ​ចំនួន​របស់​អ្នក​តាំង​ពី​កំណើត​មក​​ម្ល៉េះ​។​ ​តួយ៉ាង​​ដូច​ជា​​នៅ​ក្នុង​សៀវភៅ​តម្រាព្រហ្ម​ជាតិ​​ដែល​ដូន​តា​ខ្មែរ​បាន​ចង​ក្រង​ទុក​ជា​យូរយា​នោះ​ មាន​ទំនាយ​ដូច​ខាង​ក្រោម ប៉ុន្តែក្នុងនោះផងដែរ តាមតម្រាហុងស៊ុយចិនកាលពីរជ្ជកាលស្តេចឈីង បានកំណត់អំពីលេខសំណាង ថ្ងៃសំណាង ថ្ងៃស៊យ តាមថ្ងៃកំណើតរបស់មនុស្សម្នាក់ផងដែរ។
ដើម្បីអោយកាន់តែជ្រាបច្បាប់ សូមមើលអត្ថបទខាងក្រោមទាំងអស់គ្នា!
១.ថ្ងៃ​ច័ន្ទ​៖ ​ចំពោះ​អ្នក​ដែល​កើត​ចំ​ ​ថ្ងៃ​ច័ន្ទ​ នោះ​លោក​ទាយ​ថា​​ ​មាន​កំណើត​មក​ពី​ឋាន​នាគ​រាជ​ មាន​តេជៈ​បារមីខ្ពស់​ ប៉ុន្តែ​មាន​ចិត្ត​កាច​ និង ​ខឹង​មិន​ស្រាក​ស្រាន្ត​។
ព័ណ៌តំណាងគឺ ព័ណ៌លឿងទុំ
លេខសំណាងគឺលេខ ៖ ០ និង ១ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖ ៥, ១៤,២៣, ២៩, ៣០
ថ្ងៃស៊យគឺថ្ងៃទី ៖ ៤, ៨,
២.ថ្ងៃ​អង្គារ​៖​ ចំពោះ​អ្នក​ដែល​កើត​ចំ​ ​ថ្ងៃ​អង្គារ​​ ​លោក​ប្រាប់​ថា​ជា​​មនុស្ស​មាន​កំណើត​ពី​នរក​ ដែល​មាន​កម្លាំង​រឹង​មាំ​ខ្លាំង​ និង មាន​ចិត្ត​ក្លាហាន​។
ព័ណ៌តំណាងគឺ ព័ណ៌ស្វាយ
លេខសំណាងគឺលេខ ៖ ៧ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖៥, ៩, ១៤, ១៨,​ ២៣, ២៧
ថ្ងៃស៊យគឺថ្ងៃទី ៖ ០
៣.ថ្ងៃ​ពុធ​៖​ ចំពោះ​លោក​អ្នក​កើត​ចំ​ថ្ងៃ​ពុធ​ គឺ​ទំនាយ​​ប្រាប់​ថា​ លោកអ្នក​មាន​កំណើត​ពី​ស្រុក​លង្កា​ មាន​បញ្ញា​ច្រើន​ ​​មាន​ចិត្ត​សុភាព​ស្លូត​​ត្រង់​ ហើយ​រៀន​វិជ្ជា​ឆាប់​ចេះ​ចាំ​។​
ព័ណ៌តំណាងគឺ ព័ណ៌ស៊ីលាភ
លេខសំណាងគឺលេខ ៖ ៣ និង ៩ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖ ៧, ៩, ១១, ១៣, ១៥, ១៧, ១៩
ថ្ងៃស៊យគឺថ្ងៃទី ៖ ០, ៨
៤.ថ្ងៃ​ព្រហស្បតិ៍​៖​ បើ​​លោក​អ្នក​កើត​ចំ​ថ្ងៃ​ព្រហស្បតិ៍ ​គឺ​ទំនាយ​​ទាយ​ថា​ អ្នក​ចាប់​កំណើត​ពី​ឋាន​សួគ៌​ មាន​បុណ្យ​វាសនា​ ឫក​ពារ​ថ្លៃ​ថ្លា​ ទឹក​ចិត្ត​ល្អ​ រូប​រាង​ស្អាត​បាត​ សង្វាត​ធ្វើ​ការ​ងារ​។​
ព័ណ៌តំណាងគឺ ព័ណ៌បៃតងត្រួយចេកខ្ចី
លេខសំណាងគឺលេខ ៖ ៦ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖ ១, ១០, ១៩, ២៨
ថ្ងៃស៊យគឺថ្ងៃទី ៖ ៨, ១៧, ២៦
៥.ថ្ងៃ​សុក្រ៖​ ពិត​ណាស់​អ្នក​ដែល​កើត​ចំ​ថ្ងៃ​សុក្រ​ លោក​ប្រាប់​ថា​ អ្នក​នោះ​មាន​កំណើត​មក​ពី​ទ្វីប​ឧត្តរ​កុរុ​ មាន​បញ្ញា​ជា​មធ្យម​ ចិត្ត​ជា​កណ្ដាល រៀន​វិជ្ជា​បន្ទាប់​បន្សំ​ឆាប់​ចេះ​​ចាំ​។​
ព័ណ៌តំណាងគឺ ព័ណ៌ខៀវខ្ចី ឬចាស់
លេខសំណាងគឺលេខ ៖ ២ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖ ១៦, ២៥
ថ្ងៃស៊យគឺថ្ងៃទី ៖ ៨, ៩,​ ១៧, ១៨, ២៦, ២៧
៦.ថ្ងៃ​សៅរ៍​៖​ ​ប្រសិន​បើ​លោក​​អ្នក​កើត​ចំ​ថ្ងៃ​សៅរ៍​ ​នោះ​ក្នុង​ក្បួន​តម្រា​បាន​ចែង​ថា​​ លោក​អ្នក​មាន​កំណើត​មក​ពី​មគ្គ​ប្រទេស​ មាន​ឫទ្ធិ​អំណាច​តេជៈ​ ខ្លាំង​ក្លា​ មាន​ចិត្ត​អង់​អាច​ក្លាហាន​ រៀន​វិជ្ជា​នានា​ខ្លាំង​ពូកែ​អស្ចារ្យ​ណាស់​។​​​​​​​​​​​​​​​
ព័ណ៌តំណាងគឺ ព័ណ៌គ្រាប់អំពិល
លេខសំណាងគឺលេខ ៖ ៨ និង ៩ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖ ៣, ៩, ១២, ១៨, ២១, ២៧, ៣០
ថ្ងៃស៊យគឺថ្ងៃទី ៖ ៦, ១៥, ២៤
៧.ថ្ងៃ​អាទិត្យ៖​ ​ចំពោះ​អ្នក​ដែល​កើត​ចំ​ ​ថ្ងៃ​អាទិត្យ​ នោះ​មិន​សូវ​ជា​ល្អ​នោះ​ឡើយ​​ ព្រោះ​លោក​ប្រាប់​ថា​ គឺ​មក​ពី​ស្រុក​ក្លិង្គ​ ច្រើន​​មាន​រោគា​កម្រ​បាត់​ណាស់​​ ចំណែក​ចិត្ត​វិញ​គឺ​ច្រើន​តែ​រឹង​រុះ​ និង ក្លៀវ​ក្លា​។
ព័ណ៌តំណាងគឺ ព័ណ៌ក្រហម
លេខសំណាងគឺលេខ ៖ ៥ និង ៨ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
ថ្ងៃសំណាងគឺថ្ងៃទី ៖ ១, ១០, ១៩, ២៨
ថ្ងៃស៊យគឺថ្ងៃទី ៖ ៨, ១៧, ២៦
ប្រភព៖ Moha Sneha 

·   0

Sunday, April 2, 2017

សិស្សានុសិស្សនិងប្រជាពលរដ្ឋ មានអាម្មរណ៍ខកបំណងជាមួយស្ពានអាកាសថ្មើរជើង ព្រោះដើរឆ្លងកាត់ផ្លូវដដែល

ភ្នំពេញ៖សាលារាជធានីភ្នំពេញបានបើកស្ពានអាកាសថ្មើរជើង២កន្លែង អោយប្រើប្រាស់ជាបណ្តោះអសន្នដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រយៈពេលកន្លងមកនេះប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្ស បានបង្ហាញអារម្មណ៍ខកបំណង ដោយសារតែពួកគាត់នៅតែ ដើរឆ្លងកាត់ផ្លូវដដែល ដើម្បីឆ្លងទៅកាន់ស្ពានអាកាសថ្មើរ ទើបអាចឡើងឆ្លងកាត់ស្ពាននេះបាន។

ទោះយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ឲ្យដឹងថា “ដោយ​មានបញ្ហា​ចម្ងល់ក្នុង​បណ្តាញ Facebook ស្តីពីករណី​ស្ពានអាកាស​ថ្មើរជើង​នៅផ្លូវជាតិ​លេខ ៤ មន្ទីរសាធារណ​ការ និងដឹក​ជព្ជាូន​រាជធានីភ្នំពេញ​ សូមថ្លែង​អំណរគុណ​នូវមតិយោបល់ និង​សូមធ្វើការ​បំភ្លឺជូន​សាធារណជន ដូចខាងក្រោមៈ

១-ការសិក្សា​គម្រោង​ឈរលើ​ហេតុផល​បច្ចេកទេស និង​ផលប៉ះពាល់​ជាចម្បង គឺជាការសិក្សា​ដោះស្រាយ​បញ្ហាចរាចរ​ដោយរៀបចំជាហេដ្ឋារ​ចនាសម្ព័ន្ឋក្នុងតំបន់ រួមមាន​បញ្ហាលំ​ហូរចរាចរ បញ្ហាចំណត​រថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញ​ប្រឡាយបង្ហូរ និងរៀបចំ​សណ្តាប់ធ្នាប់​អោយបានល្អ។
២-បញ្ហាផល​ប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញ​អគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍…និងផលប៉ះពាល់​ប្រជាពលរដ្ឋ ជារឿង​សំខាន់ ។ ករណីនេះ បើជណ្តើរស្ពាន​ថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះ​កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹង​ជំទាស់ដាច់ខាត​ដោយសារជណ្តើរ​បិទមុខផ្ទះ​ប្រជាពលរដ្ឋ។​
៣-ផ្លូវក្រៅសង​ខាង សម្រាប់​តែយាន​យន្ត​ចេញនិងចូលផ្ទះ​ប្រជាពលរដ្ឋ​សងខាងផ្លូវប៉ុណ្ណោះ​ជាផ្លូវចរាចរ​មិនច្រើនទេ ហើយ​បើធ្វើដំណើរ​ផ្លូវឆ្ងាយ យានយន្ត​ត្រូវបត់ទៅ​គ​ន្លងផ្លូវកណ្តាល​ចំនួន ៦ខ្សែ ដែលជាផ្លូវ​ល្បឿន​លឿន គ្មានឧបសគ្គ។
៤-ជួររត់ត្រង់​នឹងគន្លងជណ្តេីរ​ស្របផ្លូវនេះ យើងប​ង្កើតបាន​ចំណតរ​ថយន្តជា​ច្រើនរួម​ទាំងរៀបចំ​សួនច្បារផង​ដែរ។ ទីតាំង​នេះ បើដោះ​ស្រាយបព្ហាាចំណត​មិនបាន ការកក​ស្ទះចរាចរច្បាស់​ជាកើត​មានដដែល។
៥-ការរៀបចំ​ប្រឡាយបង្ហូរ​ទឹកនិង​បណ្តាញលូ។ ដោយសារ​ទីតាំងនេះ ជាតំបន់​រងនូវទឹក​ជំនន់​លិច យើងបាន​សិក្សា​ទីតាំងគ្រឹះស្ពាន មិនអោយ​ប៉ះពាល់​ដល់បណ្តាញផ្លូវទឹក និងបណ្តាញ​បំពង់ក្រោម​ដីទឹកស្អាតផងដែរ”




សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ពានអាកាសថ្មើរជើងទំាង២កន្លែងស្ថិតនៅតំបន់ជម្ពូវន្ត័ សម្រេចបាន៩០% ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗឬយ៉ាងយូរបំផុតឲ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ បក្សីចាំក្រុង
ប្រភព៖ ឆន្ទៈជាតិ

·   0